ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រតិបត្តិ​បែប​ណា​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​បញ្ហា​រលាក​តម្រងនោម?

9 ឆ្នាំ មុន

ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​តែង​ជួប​បញ្ហា​រលាក​តម្រងនោម​ជា​ញឹកញាប់ ហើយ​ការ​រលាក​តម្រងនោម​នេះ អាច​បណ្តាល​មក​ពី​កត្តា​ស្បូន​កាន់តែ​រីក​ធំ​ដោយសារ​ការ​លូតលាស់​របស់​ទារក​សង្កត់​…

ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​តែង​ជួប​បញ្ហា​រលាក​តម្រងនោម​ជា​ញឹកញាប់ ហើយ​ការ​រលាក​តម្រងនោម​នេះ អាច​បណ្តាល​មក​ពី​កត្តា​ស្បូន​កាន់តែ​រីក​ធំ​ដោយសារ​ការ​លូតលាស់​របស់​ទារក​សង្កត់​ទៅ​លើ​តម្រងនោម ។ ម្យ៉ា​ង​ទៀត​អាច​បណ្តាល​មក​ពី​កង្វះ​អនាម័យ​ប្រដាប់​ភេទ​ក៏​ជាដើម​ហេតុ​បង្ក​ឲ្យ​រលាក​តម្រងនោម​បាន​ដែរ ។

លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​វេជ្ជបណ្ឌិត ថុ​ង សុខ​ហ៊ាន ឯកទេស​វះកាត់​ជំងឺ​ទូទៅ និង​ប្រព័ន្ធ​មូត្រ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ស្ត្រី​ពពោះ ហើយ​រលាក​តម្រង់​នោម​មាន​លេច​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖
-​ឈឺ​ខា​ក្រោម​ថ្ងាស
– មាន​អារម្មណ៍​ឈឺ​គ្រប់កន្លែង​នៃ​ផ្នែក​ចង្កេះ
– ក្តៅខ្លួន​, ក្អក
– ឈឺសន្លាក់
-​ក្តៅ​ក្រហល់ក្រហាយ​ត្រង់​ត្រគាក ។

នៅ​ពេល​ដែល​មាន​រោគ​សញ្ញា​ទាំងនេះ​កើតឡើង ស្ត្រី​គប្បី​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ ។ នៅ​ពេល​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​មើល​ទឹកនោម​។ ដូច្នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​គួរ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម ៖
-​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា
-​លាង​សំអាត​ប្រដាប់​ភេទ​ដោយ​ទឹក​ស្អាត មិន​ត្រូវ​ប្រើប្រាស់​សាប៊ូ​ឡើយ
-​នៅ​ពេល​លាង​សំអាត​ប្រដាប់​ភេទ ត្រូវ​ចាក់ទឹក​ពីមុខ ហើយ​លូកដៃ​ឆ្វេង​ដុះលាង​សំអាត​ពី​ខាងក្រោយ
-​ស្ត្រី​ពពោះ​គប្បី​ដេក​ផ្អៀង​មក​ខាងឆ្វេង
-​កុំ​ប្រឹង​ទប់ទឹក​នោម ត្រូវ​បញ្ចេញ​មក​ក្រៅ
-​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន
-​ប្រសិនបើ​ការ​ប្រើប្រាស់​ថ្នាំ​ហើយ នៅ​តែ​មិន​មាន​ប្រសិទ្ធភាព​គួរ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សា​ជា​ថ្មី ។

ស្ត្រី​ដែល​កំពុង​ពពោះ​គួរ​ចាំ​ថា នៅ​ពេល​ដែល​មាន​បញ្ហា​សុខភាព​ពិសេស​រលាក​តម្រងនោម​មិន​ត្រូវ​ប្រើប្រាស់​ឱសថ​តាម​ចិត្ត​ចង់​នោះ​ទេ ព្រោះថ្នាំ​អាច​បង្ក​ផល​ប៉ះពាល់​សុខភាព​ទារក​នៅ​ក្នុង
ផ្ទៃ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ ៕