ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple គ្រោង​បង្ហាញ Apple Watch និង iPhone ថ្មី​នៅ​ខែមីនា

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple គ្រោង​រៀបចំ​ព្រឹត្តិការណ៍​នៅ​ខែមីនា ២០១៦ ដើម្បី​ប្រកាស​ពី​ផលិត​ល​ថ្មី​គឺ​នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch ជំនាន់​ទី​២ និង iPhone 6C ដែល​គេ​រំពឹង​ថា នឹង​មាន​ទំហំ​៤​អ៊ី​ញ ។ ​…

ក្រុមហ៊ុន Apple គ្រោង​រៀបចំ​ព្រឹត្តិការណ៍​នៅ​ខែមីនា ២០១៦ ដើម្បី​ប្រកាស​ពី​ផលិត​ល​ថ្មី​គឺ​នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch ជំនាន់​ទី​២ និង iPhone 6C ដែល​គេ​រំពឹង​ថា នឹង​មាន​ទំហំ​៤​អ៊ី​ញ ។

គេហទំព័រ​បរទេស​ឱ្យ​ដឹង​ថា ឧ​ហ្សា​ហ​កម្ម​ទូរស័ព្ទ​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ ទើបតែ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ iPhone 6 និង iPhone 6S ។ ពួក​វា​សុទ្ធតែ​មាន​ទំហំ​កាន់តែ​ធំ​ធ្វើ​ឱ្យ​អតិថិជន​របស់​ខ្លួន​មិន​ពេញចិត្ត ពោល​គឺ​ពិបាក​ក្នុង​ការ​កាន់​ប្រើប្រាស់​ដោយ​ទំហំ​របស់ iPhone 6 Plus និង iPhone 6S Plus ដល់​ទៅ ៥.៥ អ៊ី​ញ​ឯណោះ ។

ចំណែក​ទំហំ​៥​អ៊ី​ញ​វិញ​មាន​លក្ខណៈ​ងាយស្រួល​កាន់​ជាង ហើយ​ក៏​ងាយ​ទុកដាក់​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​របស់​ផលិតផល​ថ្មី​ទាំង​ពីរ​ប្រភេទ​នេះ​នៅឡើយ​ទេ ខណៈ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch នឹង​មាន​កាមេរ៉ា Facetime អាច​និយាយ​មើល​មុខ​ដៃគូ​ម្ខាង​ទៀត​បាន​, មាន​ប្រព័ន្ធ Wi-Fi, បន្ថែម​មុខងារ Sensor សុខភាព និង​ការ​តាមដាន​ដំណេក​ផង​ដែរ ៕