ក្តៅៗ! អាហ្សង់ទីនផ្តួលម្ចាស់ផ្ទះប្រេស៊ីលគ្រងជើងឯក Copa America ជាមួយកំណត់ដ៏អស្ចារ្យ
ប្រេស៊ីល ៖ អបអរសាទរ! ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលគ្រងតំណែងជើងឯកពានរង្វាន់ Copa America ឆ្នាំ ២០២១ និងជា
ប្រេស៊ីល ៖ អបអរសាទរ! ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលគ្រងតំណែងជើងឯកពានរង្វាន់ Copa America ឆ្នាំ ២០២១ និងជា
ប្រេស៊ីល ៖ អបអរសាទរ! ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលគ្រងតំណែងជើងឯកពានរង្វាន់ Copa America ឆ្នាំ ២០២១ និងជាលើកទី១៥ របស់ខ្លួន។ ក្រោយយកឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រលើម្ចាស់ផ្ទះប្រេស៊ីល ដោយលទ្ធផល ១-០ នៅមុននេះបន្តិច។
ជំនួបធ្វើឡើងនៅឯកីឡដ្ឋាន Maracana មានមូលដ្ឋានក្នុងទីក្រុង Rio de Janeiro។ ខ្សែបម្រើស្លាប Angel Di Maria បានក្លាយជាវីរបុរសសម្រាប់អាហ្សង់ទីន បន្ទាប់ពីប្រើបច្ចេកទេសឆ្កឹះបាល់រំលងក្បាលអ្នកចាំទីប្រេស៊ីល Ederson បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទី២២ ក្រោយទទួលការបញ្ចូនបាល់ពីមិត្តរួមក្រុម Rodrigo De Paul។ ហើយលទ្ធផល ១-០ នេះ បានរក្សារហូតដល់អាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ជ័យជម្នះនេះ បានធ្វើឱ្យអាហ្សង់ទីនគ្រងតំណែងជើងឯកពានរង្វាន់ Copa America ជាលើកដំបូងក្រោយខកខានរយៈពេល២៨ឆ្នាំ (ការឈ្នះចុងក្រោយនៅឆ្នាំ១៩៩៣) និងជាលើកទី១៥ របស់ខ្លួន។ តាមស្មើកំណត់ត្រាជាមួយអ៊ុយរ៉ាហ្គាយ ក្នុងនាមជាប្រទេសឈ្នះជើងឯកច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ជើងឯកតំបន់អាមេរិកខាងត្បូងមួយនេះ៕
ចែករំលែកព័តមាននេះ