ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​ក្នុង​សិប្បកម្ម​ដេរ​សំលៀក​បំពាក់ យ៉ុ​ង​ស៊ី​ង រក​ឃើញ​កម្មករ​កម្មការិនី​៤២​នាក់ឆ្លង​កូ​វី​ដ​ និង​ជិត​១០០​នាក់​ទៀត​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្រុម​គ្រូពេទ្យ​ជំនាញ​ស្រុក​ពាមរ​ក៌ រួម​ជាមួយ និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​ទៅ​យក​សំណាក​កម្មករ​កម្មការិនី​ចំនួន​១១១​នាក់ ដែល​កំពុងធ្វើការ នៅ​ក្នុង​សិប្បកម្ម​ដេរ និង​បោកគក់​សំលៀក​បំពាក់…

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្រុម​គ្រូពេទ្យ​ជំនាញ​ស្រុក​ពាមរ​ក៌ រួម​ជាមួយ និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​ទៅ​យក​សំណាក​កម្មករ​កម្មការិនី​ចំនួន​១១១​នាក់ ដែល​កំពុងធ្វើការ នៅ​ក្នុង​សិប្បកម្ម​ដេរ និង​បោកគក់​សំលៀក​បំពាក់ យ៉ុ​ង​ស៊ី​ង ( ឃ្លាំង​៤៥ ) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង និង​បាន​រក​ឃើញ​កម្មករ​កម្មការិនី​ជា​ច្រើន​នាក់ មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ ។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា ការ​ចុះ​យក​សំណាក​កម្មករ​នៅ​ក្នុង​សិប្បកម្ម​នេះ គឺ​បន្ទាប់​ពី​បាន​រក​ឃើញ​ស្ត្រី​ម្នាក់ ដែល​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម​នេះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​៨ កក្កដា ។

ហើយ​ភ្លាម​ៗ​នោះ អាជ្ញាធរ​ស្រុក​បាន​ហ៊ុំ​ព័ទ្ធ​ទីតាំង​នេះ ដោយ​អោយ​កម្មករ​កម្មការិនី​ទាំងអស់​នៅ​១​កន្លែង​ក្នុង​រោង​សិប្បកម្ម​មិន​អោយ​ចេញ​ទៅ​ណា ហើយ​ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះ​មក​យក​សំណាក​ពួក​គាត់​ទាំងអស់​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជាប់​ចុះ​យក​សំណាក​ទីតាំង​ផ្សេង​ទើប​ពន្យារ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា​នេះ​ទៅ ។

ចំណែក​លោក​វិ​ជ្ជ​បណ្ឌិត អ៊ិ​ន ពៅ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា កម្មករ​កម្មការិនី​នៅ​ក្នុង​សិប្បកម្ម​ដេរ​សំលៀក​បំពាក់ យ៉ុ​ង​ស៊ី​ង នេះ​មាន​ចំនួន​សរុប​១១១​នាក់ ហើយ​ក្រោយ​ពី​យក​សំណាក​តេស្ត​រហ័ស​រួច ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​កម្មករ កម្មការិនី​ចំនួន​៤២​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​នាំ​យក​មក​ព្យាបាល​នៅ​ក្នុង​មណ្ឌល​ព្យាបាល សាលា​បឋម​សិក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ព្រែក​ខ្សាយ​(​ខ​) ។

ចំណែក​កម្មករ​កម្មការិនី​ផ្សេង​ទៀត​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​លើក​ទី​១ ត្រូវ​បាន​អាជ្ញាធរ​នាំ​យក​ទៅ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៩​ ក​ក្ក​ដា​ ២០២១​នេះ ខេត្តព្រៃវែង ​មាន​អ្នក​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​សរុប ​ចំនួន​២០៦២​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៣៣៧​នាក់ កំពុង​សំរាក​ព្យាបាល​ចំនួន​៦៩០​នាក់ និង​ស្លា.ប់​៣៥​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ