ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​ផ្អាក​​បណ្តោះអាសន្ន​ផ្សារ​ធំ​ៗ​​២​ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយសារ​មានការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ឃុំ​មួយ​ចំនួន នៅ​ក្នុងស្រុក​គី​រី​វង់​នោះ រដ្ឋបាល​ខេត្តតាកែវ​សម្រេច​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន នៅ​ផ្សារ​ធំ​ៗ​ចំនួន​២​បន្ថែម​ទៀត​ចាប់ពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ…

ខេត្តតាកែវ ៖ ដោយសារ​មានការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ឃុំ​មួយ​ចំនួន នៅ​ក្នុងស្រុក​គី​រី​វង់​នោះ រដ្ឋបាល​ខេត្តតាកែវ​សម្រេច​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន នៅ​ផ្សារ​ធំ​ៗ​ចំនួន​២​បន្ថែម​ទៀត​ចាប់ពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ។

ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​អាជីវកម្មការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​កសិផល​ភូមិ​១ ផលិតផល​១ ភូមិ​ពោធិ​ខ្វិត និងផ្សារ​ទន្លាប់ ភូមិ​កំពង់​ថ្មី ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ដល​ជា​តំបន់​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ ។

រដ្ឋបាល​ខេត្តតាកែវ បាន​បញ្ជាក់​ថា ការ​បិទ​ផ្សារ​នេះ បន្ទាប់​ពី​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​ជាមួយ និង​អ្នកជំងឺ​កូ​វី​ដ​១៩ ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជា​ច្រើន​នាក់ នៅ​តាម​ឃុំ​មួយ​ចំនួន​ទើប​ធ្វើ​អោយ​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិត​បិទ​ខ្ទប់​ជាប​ណ្តេះ​អាសន្ន​រយៈពេល​១៤​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ហើយ​មក​ចេញចូល​ទិ​ក​ម្ហូបអាហា​នៅ​ក្នុង​ផ្សារ​ខាងលើ​ដោយ​រង់ចាំ​លិខិត​បញ្ចប់​ការ​បិទ​ខ្ទប់​នូវ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ