ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដថ្មី​បន្ថែម ៧២​នាក់ និងជា​សះស្បើយ​​២០​នាក់ និង​ស្លា.ប់​​២​នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០​កុម្ភៈ​នេះ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៧២​នាក់ ជា​សះស្បើយ…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០​កុម្ភៈ​នេះ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៧២​នាក់ ជា​សះស្បើយ ចំនួន​២០​នាក់ និង​ស្លា​.​ប់​ចំនួន​០២​នាក់ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ។

ករណី​ទី​១ ដល់ទី​៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្តី ករណី​ទី​៦ ដល់ទី​៣០ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សា​រលើ​ធំ​ថ្មី និង​ករណី​ទី​៣១ ដល់ទី​៣២ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ ។

ក្នុង​នោះ ករណី​ទី​៣៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ភោជនីយដ្ឋាន​ហេង ហេង​២ ករណី​ទី​៣៤ ដល់ទី​៣៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក ករណី​ទី​៣៦ ដល់ទី​៤០ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ព្រះ​ដាក់ ករណី​ទី​៤១ ដល់ទី​៤៣ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ច្រកព្រំដែន​ឡែ​ម ខេត្តបាត់ដំបង និង​ករណី​ទី​៤៤ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នក​ដំ​ណី​រម​ក​ពី​ខេត្តកំពង់ស្ពឺ ។

ជាមួយ​គ្នា​នេះ ករណី​ទី​៤៥ ដល់ទី​៦៥ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ ។ ចំពោះ ករណី​ទី​៦៦ ដល់ទី​៧២ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ ។

អ្នកជា​សះស្បើយ​ទាំង​២០​នាក់​ខាងលើ​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

នៅ​ថ្ងៃនេះ​ដែរ មាន​ករណី​ស្លា​.​ប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២​នាក់ ដូច​មាន​រាយ​នាម​ខាងក្រោម ៖
១-​ឈ្មោះ អ៊ិ​ន សឿ​ន ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ អាសយដ្ឋាន​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​០០​នាទី និង​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨​និង​០០​នាទី ដោយសារ​ជំងឺ​រលាក​សួត​បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩ ។
២-​ឈ្មោះ លាស់ ហេង ភេទ​ស្រី អាយុ​៦២​ឆ្នាំ អាសយដ្ឋាន​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤៖២០​នាទី និង​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨៖៣០​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។

មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២០៤៤​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៧០៧​នាក់ ស្លា​.​ប់​២១​នាក់ និង​១៣១៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ