ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​មែនទែន​ហើយ​! វៀតណាម​សម្រេច​លើក​ពេល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ទៅ​ឆ្នាំ​២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាស់ការ​ហើយ ទីបំផុត​វៀតណាម​បាន​សម្រេច​ពន្យា​ពេល​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២១​ទៅ​ធ្វើ​នា​ឆ្នាំ​២០២២​ខាង​មុខ​វិញ ដោយ​មិន​អាច​រៀបចំ​នៅ​ចុងឆ្នាំ​២០២១​នេះ​។ នេះ​តាម​ការ​បញ្ជាក់​របស់​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ…

រាជធានី​ភ្នំពេញ ៖ ច្បាស់ការ​ហើយ ទីបំផុត​វៀតណាម​បាន​សម្រេច​ពន្យា​ពេល​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២១​ទៅ​ធ្វើ​នា​ឆ្នាំ​២០២២​ខាង​មុខ​វិញ ដោយ​មិន​អាច​រៀបចំ​នៅ​ចុងឆ្នាំ​២០២១​នេះ​។ នេះ​តាម​ការ​បញ្ជាក់​របស់​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ តាម​ប្រព័ន្ធ​អន​ឡាញ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១​។

លោក វ៉ា​ត់ ចំរើន បាន​ជម្រាប​ជូន​ជា​ដំណឹង​ថា ក្រោយ​បញ្ចប់​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ដែល​មាន​គណៈកម្មាធិការ​ជាតិ​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​អាគ្នេយ៍ ថ្ងៃនេះ គឺថា គណៈ​អចិន្ត្រៃយ៍​ស៊ី​ហ្គេ​ម (SEA Games) ចំនួន​១១​ប្រទេស​បាន​ចូលរួម​ប្រជុំ​តាម Zoom បញ្ចប់​នា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៨ កក្កដា ២០២១ ដោយ​មាន​២​ចំណុច​សំខាន់​ៗ រួម​មាន​៖ ១-SEA Games នៅ​វៀតណាម​មិន​រៀបចំ​ឆ្នាំ​២០២១​នេះ​ទេ ដែល​ឯកភាព​ជា​ឯក​ច្ឆ័​ន​។ ២-SEA Games នៅ​វៀតណាម ឯកភាព​គ្នា​ចំនួន​១០​ប្រទេស រួម​ទាំង​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​វៀតណាម (​ហ្វី​លី​ពី​ន​ចំ​ថ្ងៃ​បោះ​ឆ្នោត​សកល នា​ខែឧសភា​) លើក​ទៅ​ចុង​ខែមេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២ ប៉ុន្តែ​អូ​ឡាំ​ពិ​ក​វៀតណាម​ត្រូវ​ស្នើ​សុំ​អនុម័ត និង​កំណត់​ថ្ងៃ​ឲ្យ​បាន​ច្បាស់លាស់​ពី​រដ្ឋាភិបាល​របស់​ខ្លួន ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។

គេ​នៅ​ចាំ​បាន​ថា វៀតណាម​ធ្លាប់​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ពី​មុន​មក​ថា ដាច់ខាត​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ឆ្នាំ​២០២១​ឲ្យ​ទាល់តែ​បាន ប៉ុន្តែ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ធ្ងន់ធ្ងរ បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ វៀតណាម ផ្លាស់​ប្ដូ​គំនិត​ស្នើ​សុំ​ដល់​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​លើក ស្តី​ពី​ការ​ពន្យា​ពេល​ពី​ឆ្នាំ​២០២១ ទៅ​ឆ្នាំ​២០២២​វិញ បន្ទាប់​ពី​កាលពី​ដំបូង ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​លើក​ទី​៣១​មួយ​នេះ​បាន​ស្នើ​សុំ​១​សេណា​រី​យោ​ផ្សេង​ទៀត​ថា ចង់​ស្នើ​សុំ​ធ្វើ​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៧ ប៉ុន្តែ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ទាំង​ពីរ​នេះ​មិន​ព្រម​ឡើយ​៕ ដោយ ៖ អ៊ុំ សំ​អូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ