ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​កំណត់​ថ្ងៃ​បង្ហាញ​ផលិត​ថ្មី​នៅ​ឆ្នាំ​២០១៦

8 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​កំណត់​យក​ថ្ងៃ​ទី​៥ មក​រា ២០១៦ ពី​ម៉ោង​២​ដល់​ម៉ោង​២​និង​៤៥​នាទី​ដើម្បី​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​គេ​រំពឹង​ថា ជា​ស្មា​ត​ហ្វូ​ន ស្ថិត​ក្នុង​ត្រកូល Galaxy គឺ Galaxy S7​…

ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​កំណត់​យក​ថ្ងៃ​ទី​៥ មក​រា ២០១៦ ពី​ម៉ោង​២​ដល់​ម៉ោង​២​និង​៤៥​នាទី​ដើម្បី​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​គេ​រំពឹង​ថា ជា​ស្មា​ត​ហ្វូ​ន ស្ថិត​ក្នុង​ត្រកូល Galaxy គឺ Galaxy S7 និង Galaxy S7 Edge ។ Galaxy A3, A5, A7 និង Galaxy A9 ក៏​នឹង​ត្រូវ​ប្រកាស​ជាមួយ​គ្នា​ផង​ដែរ ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​មុន​ព្រឹ​តិ្ត​ការណ៍​បង្ហាញ​ផលិតផល​អេ​ឡិច​ត្រូ​និក​ដល់​អតិថិជន​ហៅ​កាត់​ថា CES ប្រចាំឆ្នាំ​២០១៦​នៅ​ថ្ងៃ​ទី ៦ មក​រា ក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ។ ក្រុមហ៊ុន​សាំ​សុ​៊​ង​នៅ​ឆ្នាំ​២០១៦ មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​របស់​ខ្លួន ពោល​គឺ​បញ្ចេញ​ផលិតផល​ថ្មី​ឱ្យ​បាន​មុន​ក្រុមហ៊ុន Apple និង​បន្ត​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទ្រង់ទ្រាយ​ធំ​ទៅ​កាន់​ពិភពលោក​ដដែល ។

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ទើបតែ​បង្ហាញ​ផលិតផល​អេ​ក្រង់​យក្ស​ប្រភេទ Tablet  គឺ Galaxy View ទំហំ​ដល់​១៨.៤​អ៊ី​ញ ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង iPad pro របស់​ក្រុមហ៊ុន Apple ៕​ជួប សុខ​ជា