ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធករណីលួចម៉ូតូ ក្នុងក្រុងដូនកែវ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន ៥​នាក់ តែ​រត់គេច​ខ្លួន​បាត់​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​(​ម៉ូតូ​) នា​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​ទៅ​កំរិត​ស្រាល​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត…

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន ៥​នាក់ តែ​រត់គេច​ខ្លួន​បាត់​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​(​ម៉ូតូ​) នា​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​ទៅ​កំរិត​ស្រាល​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នេះ បើ​តាម​សំដី​លោក​វរៈសេនីយ៍ឯក​យ៉ាង ញ៉ី​វ ប្រធាន​ការិយាល័យ​។

លោក​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​បន្ត​ទៀត​ថា ក្នុង​ករណី​នេះ​ដែរ គឺ​មានការ​សម្របសម្រួល​ពី​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ កម្លាំង​ជំនាញ​លោក​សហការ​ន​ឝ​របាល​ក្រុង​ដូន​កែវ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ (​ប្រុស​) ។

ក្នុង​ចំណោម​បក្សពួក​០៥​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖ ១-​ឈ្មោះ ចេ​ង វណ្ណ​ដែង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ។
២-​ឈ្មោះ ហ៊ិ​ន ធូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។
៣-​ឈ្មោះ យន់ សុខ​ចាន់ (​ហៅ ចាំង​) ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។
៤-​ឈ្មោះ អ៊ុ​ក ចាន់​នី​(​ហៅ​សូ​នី​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។
៥- ឈ្មោះ ពូន ឧត្តម ភេទ​ប្រុស (​គេចខ្លួន​) ជនសង្ស័យ​ទាំង​០៥ នាក់​មាន​ទីលំនៅ​ភូមិ​បូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ដែរ​ថា ករណី​អំពើ​លួច​កាច់​សោក​ម៉ូតូ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​៣០​នាទី​នៅ​ចំនុច​ភូមិ​ព្រៃ​ព្រហ្ម សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុ​យ​ស៊ូ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD-9288 របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​ន ស៊ី​ដែន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ វត្ថុ​តាង​ដែល​នគរបាល​ដកហូត​បាន​រួម​មាន ៖ ម៉ូតូ​០១​គ្រឿង (​ឧបករណ៍​សោ​កែ​ឆ្នៃ​) សម្រាប់​ធ្វើ​សកម្មភាព​០១​ដើម ។

បច្ចុប្បន្ន​ជំនាញ​កុំ​ពុង​បញ្ជូន​ជនសង្ស័យ រួម និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ និង​ស្វែងរក​បក្សពួក​គេចខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ