ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្តព្រៃវែង​ម្នាក់ចាក់​ដី​រំលោ.ភ​យក​​ផ្លូវ​សាធារណៈរហូត​អស់ផ្លូវដើរ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥​គ្រួសារនៅ​ភូមិ​ព្រែក​រាំង ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរ​ក៌ កំពុង​តែ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង រឿង​អត់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើស្រែ និង​ទៅ​វត្ត ដោយសារ​តែ​ផ្លូវ​ដែល​ពួក​គាត់​ធ្លាប់​ប្រើប្រាស់​រាល់ថ្ងៃ រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥​គ្រួសារនៅ​ភូមិ​ព្រែក​រាំង ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរ​ក៌ កំពុង​តែ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង រឿង​អត់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើស្រែ និង​ទៅ​វត្ត ដោយសារ​តែ​ផ្លូវ​ដែល​ពួក​គាត់​ធ្លាប់​ប្រើប្រាស់​រាល់ថ្ងៃ រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ ​ត្រូវ​មន្ត្រី​អាវុធហត្ថ​បុណ្យ​ស័ក្តិ​ធំ​ម្នាក់ ចាក់​ដី​ធ្វើ​របង​បិទ​ជិត​អស់ហើយ​។

ពលរដ្ឋ​ទាំងនោះ​បានអោយ​ដឹង​ថា ផ្លូវ​១​ខ្សែ​នេះ ជា​ប្រភេទ​ផ្លូវលំ​មាន​ទទឹង​៤​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេតូច ត​ភ្ជាប់​ពី​ចំណុច​កំពង់ដរ​…. ចាក់​រហូត​ទៅ​ដល់​ទីរួមស្រុក​ពាមរ​ក៌ ដែល​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ និង​មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ប្រើប្រាស់​ផ្លូវ​នេះ​ធ្វើ​ដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ​។ ប៉ុន្តែ​ប៉ុន្មាន​ខែ​មុន​នេះ មាន​មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ រស់ សុធី ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង មាន​ដី​មួយ​កន្លែង​នៅ​ជាប់​ផ្លូវ​នេះ ចំងាយ​ប្រមាណ​ជា ជិត​៥០​ម៉ែត្រ​ពី​កំពង់ដរ គេ​បាន​ចាក់​ដី​លើក​ភូមិ​របស់​គេ ហើយ​ក៏​ចាក់​បង្ហួស​រហូត​ដល់​មាត់ទន្លេ រំលោភ​យក​ដី​ផ្លូវ​ទាំងមូល និង​បាន​ធ្វើ​របង​ចាក់សោរ​បិទ​ជិត​តែ​ម្តង​។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សំរាប់​ប្រជាពលរដ្ឋ​ដែល​នៅ​ខាងលិច​ដី​គេ​ចាក់​បិទ​នេះ គឺ​មិន​ពិបាក​ទេ គឺ​អាច​ធ្វើ​ដំណើរ​ទៅ​ស្រែ​ចំការ ទៅ​ធ្វើការ​ប្រកប​មុខរបរ​ផ្សេង​ៗ​បានជា​ធម្មតា ប៉ុន្តែ​សំរាប់​ពួក​គាត់​៤-៥​គ្រួសារ ដែល​នៅ​ខាងកើត​ដី​គេ​ចាក់​បិទ​នេះ គឺ​ពិបាក​ខ្លាំង​ណាស់ ព្រោះ​ដីស្រែ​នៅ​ខាងលិច ចង់ទៅ​ស្រែ ឬ​ចង់​ដឹកគោ​ក្របី​ទៅ​វាល ត្រូវ​ដឹក​ដើរ​តាម​ដី​ជំរាល​ជ្រៅ ដែល​គេ​ទើប​ចាក់​សុទ្ធតែ​ភក់ល្បាប់ នៅ​ជាប់មាត់​ទឹកទន្លេ ទំហំ​មិន​ដល់​២​តឹក​ផង​ទេ គឺ​ពិបាក​ខ្លាំង​ណាស់​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ លោក កង សុ​ខាន់ មេឃុំ​បន្លិច​ប្រាសាទ បានអោយ​ដឹង​ថា ការ​ចាក់​ដី​របស់​លោក រស់ សុធី នោះ​គឺ​គាត់​ស្នើ​សុំ​មក​ខាង​ឃុំ សុំ​ចាក់​ដី​ធ្វើ​ផ្លូវ​អោយ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទាំងអស់​គ្នា ប៉ុន្តែ​ក្រោយ​ពី​ចាក់​ដី​ហើយ​ស្រាប់តែ​លឺ​មាន​ប្រជាពលរដ្ឋ​ប្តឹង ថា​ចាក់​ដី​រំលោភ​យក​ផ្លូវ ទើប​អាជ្ញាធរ​ស្រុក​និង​ឃុំ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​ម្តង​ដែរ តែ​ពេល​ទៅ​ដល់​ម្ចាស់​ដី​មិន​នៅ គឺ​បាន​ត្រឹម​ធ្វើ​របាយ​ការ​ណ៌ ទៅ​អោយ​លោកស្រី​អភិបាលស្រុក​ប៉ុណ្ណោះ ហើយ​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​មាន​គោល​ការ​ណ៌​ដោះស្រាយ​យ៉ាងម៉េច​ដែរ​។

ដោយឡែក ​លោក វ៉ា ធី​ម អភិបាលរង​ស្រុក​ពាមរ​ក៌ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ក​ក្ក​ដា ​នេះ​ថា រឿង​លោក រស់ សុធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាក់​ដី​រំលោភ​យក​ផ្លូវ​សាធារណៈ​នេះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្តឹង​មក​ខាង​អាជ្ញា​ធរ ហើយ​រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ស្រុក​និង​ឃុំ ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​ឃើញ​ថា គាត់​ពិតជា​បាន​ចាក់​ដី​រំលោភ​យក​ផ្លូវ​សាធារណៈ​មែន មិន​ត្រឹមតែ​ប៉ុណ្ណឹង​ គឺ​ថែម​ទាំង​រំលោភ​យក​ទាំង​ដី​ចំណី​ទន្លេ​ថែម​ទៀត​ផង ហើយ​លោក​ក៏​បាន​ស្នើ​សុំ​គោល​ការ​ណ៌ ទៅ​លោកស្រី​អភិបាលស្រុក ដើម្បី​ចេញ​លិខិត​កោះហៅ​លោក រស់ សុធី ជា​ភាគី​រំលោភ​អោយ​ចូលខ្លួន​មក​ដោះស្រាយ​ផង​ដែរ ប៉ុន្តែ​ដោយ​ភ្លាម​ៗ​នោះ​នៅ​តំបន់​អ្នក​លឿង ស្រុក​ពាមរ​ក៌ មាន​ផ្ទុះ​កើត​ជម្ងឺ​កូ​វី​ដ​១៩ ទើប​រូប​លោក​និង​អាជ្ញាធរ​ពាក់​ព​ន្ធ័ ត្រូវ​ជាប់ដៃ​រឿង​កូ​វី​ដ​នេះ​សិន​ទៅ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក វ៉ា ធី​ម បាន​បញ្ជាក់​ថា ក្នុង​នាម​អាជ្ញាធរ​ស្រុកលោក​មិន​បណ្តែតបណ្តោយ​អោយ​ជនខិលខូច លួច​រំលោភ​បំពាន​យក​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ស្រេច​តែ​អំពើ​ចិត្ត​បែប​នេះ​ទេ ដោយ​លោក​និង​តម្រូវ​អោយ​លោក រស់ សុធី រុះរើ​របង​ដែល​សង់​រំលោភ​យក​ដី​ផ្លូវ និង​ដី​ចំណី​ទន្លេ​ចេញ​អោយ​អស់ មិន​ទុក​អោយ​នៅ​ជា​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ បែប​នេះ​ទេ ប៉ុន្តែ​ការងារ​នេះ​លោក​និង​ចុះ​ធ្វើ នៅ​ពេល​ដែល​ស្ថានភាព​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​មូលដ្ឋាន មាន​ភាព​ប្រសើរ​ឡើង​វិញ​សិន​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ