ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងដុល្លារស៊ីងហ្គាពួរ ចាញ់កម្លាំងលុយរៀល !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារស៊ីងហ្គាពួរចាញ់កម្លាំងលុយរៀលបន្តិចថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារស៊ីងហ្គាពួរចាញ់កម្លាំងលុយរៀលបន្តិចថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ៣០១៩ រៀល ហើយលក់ចេញតែ ៣០៤៩ រៀលប៉ុណ្ណោះ ខណៈម្សិលមិញ ទិញចូល ៣០២៥ រៀល និងលក់ចេញរហូដល់ទៅ ៣០៥៥ រៀលឯណោះ ។

Singapore banknotes dollars (2-50 SGD)

ទន្ទឹមនេះ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសផ្សេងទៀតដែលរួមមាន ៖  ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៣ រៀល, ១ អឺរ៉ូ ទិញចូល ៤៨០៣ រៀល លក់ចេញ៤៨៥១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៤៥ រៀល លក់ចេញ   ៣០៧៥ រៀល ។

ថ្ងៃនេះដែរ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៨៤ រៀល លក់ចេញ ៣៧២១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥៧ រៀល លក់ចេញ ៣៦០ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៦ រៀល លក់ចេញ ១២៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ