ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ស្តុក​រោងការ​និង​គ្រឿង​តុ​ប​តែងស្ថិត​ក្បែរការ៉ាស់​សាំង​​​​​អស់​​ប្រមាណ​​១​៥​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឃ្លាំង​ស្តុក​រោង តុ ការ​និង​គ្រឿង រៀបចំ​តុបតែង ក្នុង​ពិធីមង្គ​ល​ការ​និង​បុណ្យ​ផ្សេង​ៗ ត្រូវ​បាន​អគ្គិ​​ភ័យឆាបឆេះ​អស់​ប្រមាណ​ជាង​១​ម៉ោង​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង​រួម​ជាមួយ​រថយន្ត២​គ្រឿង ​និង​ម៉ូតូ​២​គ្រឿង គិត​ជា​ប្រាក់​ប្រមាណ១៥​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ​ ៖ ឃ្លាំង​ស្តុក​រោង តុ ការ​និង​គ្រឿង រៀបចំ​តុបតែង ក្នុង​ពិធីមង្គ​ល​ការ​និង​បុណ្យ​ផ្សេង​ៗ ត្រូវ​បាន​អគ្គិ​​ភ័យឆាបឆេះ​អស់​ប្រមាណ​ជាង​១​ម៉ោង​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង​រួម​ជាមួយ​រថយន្ត២​គ្រឿង ​និង​ម៉ូតូ​២​គ្រឿង គិត​ជា​ប្រាក់​ប្រមាណ១៥​ម៉ឺន​ដុល្លារ ហើយ​ភ្លើង បាន​ឆេះ​រាលដាល​ទៅ​ឃ្លាំងស្តុ​កដែក​អ​ន្ទា​រ​អស់​ប្រមាណ​៥០​ភាគរយ និង​ឆេះ​រោល ជញ្ជាំង​ផ្ទះ អ្នក​ជិតខាង​ផង​ដែរ​។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១៥​នាទីព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ ២០២១​នៅ​ចំណុច​ផ្ទះ​លេខ ១៥​ផ្លូវលំ ភូមិ៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ នៅ​ក្នុង​ហេតុការណ៍​នោះ​រថយន្ត ពន្លត់អគ្គីភ័យ ជា​ច្រើន គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

ឃ្លាំងដែល​ត្រូវ​ភ្លើងឆាបឆេះ​នោះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា មាន​ទំហំ​ប្រមាណ១៦​ម៉ែត្រ​គុណ ២៣​ម៉ែត្រ ប្រក់ និង​បាំងបិទ​ទៅ​ដោយ ស័ង្ក​សី ដែលមាន​ម្ចាស់​ឈ្មោះ​អ៊ុ​ន សុខ​ឈាន់ ភេទ​ប្រុស​ អាយុ៣២​ឆ្នាំ​ មុខរបររកស៊ី​ធ្វើ​រោងការ និង​រៀបចំ​តុបតែង​ក្នុង​ពិធី​បង្គ​ល​ការ​មាន​លំនៅ បុរី​ឡា​ច​គង់ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល កើតហេតុ​ម្ចាស់ ពុំ​បាន​នៅ​ឃ្លាំង​ឡើយ ។​នៅ​សល់​តែ​កម្មករចំនួន៣​នាក់ ស្រាប់តែភ្លើងបាន​ឆាបឆេះ​ឡើង​ពេញបន្ទុក​និង​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ ហើយ ឆេះ​រាលដាល់​យ៉ាង​ឆាប់​រហ​ស័​ទៅ​គ្រឿង​តុបតែង​រោង​តែ​ម្តង​។

ទាក់ទិន​ការ​កើត​មាន​អគ្គិ​​ភ័យនេះ ត្រូវ​បាន​កម្មករអោយ​ដឹង​ថា ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើងចេញពី​បន្ទប់​ទី​២ របស់​កម្មករស្នាក់​នៅ​ហើយ បាន​ឆេះ​រាលដាល់​ទៅ​សម្ភា​រទាំងមូល​។​ ដោយសារ​តែ​គ្រឿង​តុបតែង, ​រថយន្ត​,ម៉ូតូ​និង​កំរាលព្រំ រួម​សម្ភា​រះ​ងាយ​ឆេះ ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅអស់​រយៈ​ពេល​ជាង​១​ម៉ោង ទើប​ទប់ស្កាត់​បាន​។ តាម​នគរបាល​ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍ អគ្គិ​​ភ័យនេះ រថ​យ​​ន្ត ពន្លត់អគ្គីភ័យចំនួន​២២​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ក្នុង​នោះ​នោះ​រថយន្ត ការិយាល័យ​អគ្គី​ភ័យចំនួន​១៨​គ្រឿង​,​រថយន្ត​ក្រសួងមហាផ្ទៃ​១​គ្រឿង ,​រថយន្ត​សាលា​ខណ្ឌឫស្សីកែវ​ចំនួន​១​គ្រឿង​,​រថយន្ត​ក្រុម​ហ៊ុនស្រា​បៀរ​កម្ពុជា​១​គ្រឿង​និង​រថយន្ត​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​សា​វី​ម៉ី​ច​១​គ្រឿង បាន​បាញ់​ពន្លត់​អស់​ប្រមាណ​ជាង​១​ម៉ោង ហើយ​ភ្លើង បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​៥៥​នាទី​ស្រប​ពេល​ដែល​ភ្លៀង​ធ្លាក់​។​ទោះបីជា​យ៉ាង​ភ្លើង បាន​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ។

ផ្សេង​ទៀត​រួម​ជាមួយ រថយន្ត ចំនួន​២​គ្រឿង និង​ម៉ូតូ​ចំនួន ២​គ្រឿង​ទាំងស្រុង ព្រមទាំង​ឆេះ​រាលដាល់​ទៅ ឃ្លាំង​ស្តុក​ទុក​ដែក​ជ​ន្ទា​រ ទំហំ​ប្រមាណ​១២​ម៉ែត្រ​គុណ​នឹង​២៣​ម៉ែត្រ អស់​ប្រមាណ​៥០​ភាគរយ និង​ឆេះ​រោល​ៗ​ជញ្ជាំង​ផ្ទះ​អ្នក​ជិតខាង​១​ខ្នង​អស់​ប្រមាណ​១០​ភាគរយ​។ ​ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។ តាម​ម្ចាស់​ឃ្លាំង​ដើម​ភ្លើង បានអោយ​ដឹង​ថា អគ្គី​ភ័យ បាន​បំផ្លាញ​សម្ភា​រះ​គិត​ជា​ប្រាក់​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ៕​​

អត្ថបទសរសេរ ដោយ