- ភ្នំពេញ
ភ្នំពេញ៖ អ្នករស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានពេលត្រឹមថ្ងៃទី៨កក្កដា ឆ្នាំ២០២១ ប៉ុណ្ណោះ។ បើមិនដូច្នោះទេ នៅតាមខណ្ឌទាំង ១៤ នៅភ្នំពេញ…
ភ្នំពេញ៖ អ្នករស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានពេលត្រឹមថ្ងៃទី៨កក្កដា ឆ្នាំ២០២១ ប៉ុណ្ណោះ។ បើមិនដូច្នោះទេ នៅតាមខណ្ឌទាំង ១៤ នៅភ្នំពេញ…
ភ្នំពេញ៖ អ្នករស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានពេលត្រឹមថ្ងៃទី៨កក្កដា ឆ្នាំ២០២១ ប៉ុណ្ណោះ។ បើមិនដូច្នោះទេ នៅតាមខណ្ឌទាំង ១៤ នៅភ្នំពេញ នឹងបិទបញ្ចប់ដំណើរការចាក់វ៉ាក់សាំង ដែលបានចាប់ផ្តើមមុនគេ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈហើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹកចំពោះប្រជាពលរដ្ឋ មានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមមេត្តារួសរាន់ អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមខណ្ឌទាំង ១៤។ កាលកំណត់ចុងក្រោយ នៃការចាក់វ៉ាក់សាំង នៅភ្នំពេញ ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
តាមសេចក្តីជូនដំណឹង អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥ល្ងាច ជាកំហិត។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ខកខានមិនបានអញ្ជើញមកទទួលវ៉ាក់សាំង តាមកាលបរិច្ឆេទចុងក្រោយ និងទីតាំង ដូចបានកំណត់ទេ នោះរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនទទួលខុសត្រូវ ក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអញ្ជើញមកទទួលវ៉ាក់សាំង ឬក៏អ្នកចាក់វ៉ាក់សាំងរួចហើយ ក៏សូមមេត្តារក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស លាងសម្អាតដៃនឹងអាល់កុល ឬជែលសម្លាប់មេរោគ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយជាពិសេសទៅណាមកណា ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ។
ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អកកណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។
សូមកុំចាំដល់គេបិទឈប់ចាក់វ៉ាក់សាំង នៅជិតផ្ទះ នៅភ្នំពេញហើយ បែរជាចង់ចាក់វ៉ាក់សាំង ដោយត្រូវចំណាយពេលធ្វើដំណើររាប់សិបគីឡូម៉ែត្រ ទៅរកចាក់វ៉ាក់សាំង នៅតាមខេត្តនានា។ ករណីនេះ មានជាមេរៀនរួចហើយ កាលពីយើងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង នៅដើមខែកុម្ភៈ គឺនៅភ្នំពេញ កាលណោះ មិនសូវមានអ្នកអើពើចាក់វ៉ាក់សាំងច្រើនឡើយ។ តែដល់ពេលបិទវគ្គដំបូង នៅភ្នំពេញ ក៏មានអ្នករស់នៅភ្នំពេញ មិនតិចនាក់ទេ បានស្វះស្វែង ធ្វើដំណើរទៅខេត្ត ដើម្បីចាក់វ៉ាក់សាំង។
ម្យ៉ាងទៀត អ្នកនៅតាមបណ្តាខេត្ត ក៏ដូចគ្នា។ ពេលនេះ ដល់វេនចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់តាមការណែនាំ និងតាមការរៀបចំរបស់អាជ្ញាធរសមត្ថកិច្ច។ នៅពេលនេះ តាមខេត្ត កំណើនអ្នកឆ្លងកូវីដ ក៏កើនឡើងរៀងរាល់ថ្ងៃ។
ក្នុងខែកក្កដា និងខែសីហានេះ កម្ពុជាយើង នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូស តាមផែនការ ដែលត្រូវចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ឲ្យបានយ៉ាងហោចណាស់ ១០លាននាក់។ ដូច្នេះបើដល់វេន ត្រូវចាក់វ៉ាក់សាំងហើយ សូមកុំនៅរារែក ត្រូវតែប្រញាប់ទៅចូលរួមចាក់វ៉ាក់សាំង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ។
វ៉ាក់សាំង គឺជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជា ការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន ៤ ៦៥៤ ៤៥១នាក់ ស្មើនឹង ៤៦,៥៤ភាគរយ នៃចំនួនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំង ១០លាននាក់។
នៅពេលនេះ រាជរដ្ឋាភិបាល កំពុងពិចារណា លើការចាក់វ៉ាក់សាំងដល់កុមារ និងចាក់ដូសទី៣ ដល់មនុស្សពេញវ័យ ដែលបានចាក់វ៉ាក់សាំង ២លើករួចមកហើយ ដើម្បីការពារជំងឺកូវីដ១៩។
ដូច្នេះសូមកុំរារែក ហើយសូមកុំសង្ស័យលើប្រសិទ្ធភាពវ៉ាក់សាំង។ ពេលនេះ គួរតែបារម្ភ និងខ្លាចថា មិនមានវ៉ាក់សាំងចាក់ ជាជាងបារម្ភ ឬខ្លាច ចាក់វ៉ាក់សាំងទៅ ធ្វើឲ្យគ្រោះថ្នាក់ ព្រោះមានប្រជាពលរដ្ឋខ្មែរយើង រាប់ទាំងនាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋ សរុបជាង ៤លាន ៦សែននាក់ហើយ បានចាក់វ៉ាក់សាំងរួច ហើយក៏បន្តមានសុខភាពល្អធម្មតា។ អ្នកចាក់វ៉ាក់សាំងទាំងអស់នេះ គឺជាសាក្សីរស់៕
ចែករំលែកព័តមាននេះ