រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ «មណ្ឌលកីឡាហែលទឹកតេជោសែន» នៅក្រុងកំពង់ចាមនារសៀលថ្ងៃទី២ ធ្នូ ២០១៥ ថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ គឺជាខួប៤០ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ក្នុងថ្ងៃខួបគម្រប់៤០ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍នេះ សម្តេចតេជោ នឹងលាតត្រដាងនូវកម្រងរូបភាព និងប្រវត្តិរឿងរ៉ាវជាច្រើនរបស់សម្តេចតេជោជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ។
រំលឹកដល់អនុស្សាវរីយ៍ នៃអាពាហ៍ពិពាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បាននឹកដល់ការហែលឆ្លងទឹកបឹងទន្សោងគេចពីការបាញ់ប្រហាររបស់កងទ័ព លន់ នល់ ក្នុងពេលដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ព្រមទាំងអនុស្សាវរីយ៍ក្នុងភ្លើងសង្គ្រាមជាច្រើនទៀត បូករួមទាំងការធ្លាក់ខ្លួនពិការភ្នែកម្ខាងរបស់សម្តេចតេជោនៅលើទឹកដីខេត្តកំពង់ចាមផងដែរ ៕
ចែករំលែកព័តមាននេះ