ម៉ូតូ បុកម៉ូតូ ក្រុមគ្រួសារដឹកយកទៅសង្គ្រោះជនរងគ្រោះ ស្លា.ប់ នៅតាមផ្លូវ
- ភ្នំពេញ
ភ្នំពេញ៖ គ្រោះថា្នក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះជនរងគ្រោះ ស្លា.ប់ នៅតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង…
ភ្នំពេញ៖ គ្រោះថា្នក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះជនរងគ្រោះ ស្លា.ប់ នៅតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង…
ភ្នំពេញ៖ គ្រោះថា្នក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះជនរងគ្រោះ ស្លា.ប់ នៅតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង ៤០នាទី យប់ថ្ងៃទី១ខែកក្កដា ឆ្នាំ២០២១ នៅច្រកចូលបុរី ចន្ទសុវណ្ណ ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល។
ជនរងគ្រោះ មានឈ្មោះ សឿង ខឹម ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួលនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកបសេដ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក អ៊ែរប្លេក ពណ៌ទឹកប្រាក់ ជិះ ២នាក់ ប្រពន្ធ គោលបំណងទៅសំរាកនៅការដ្ឋានសំណង់ នៅជិតកន្លែងកើតហេតុ លុះជនរងគ្រោះ និងប្រពន្ធ ជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ជិះម្នាក់ឯង ក្នុងទិសដៅបញ្ជ្រាសគ្នា បណ្តាលឲ្យបុកជនរងគ្រោះពេញទំហឹង ផ្លោងបោកផ្ទប់ ទៅនឹងបង្គោលភ្លើង រងរបួសធ្ងន់។ ចំណែកប្រពន្ធរងរបួសស្រាល។ ខណៈពេលភ្លាមៗនោះ ភាគីបង្ក មិនមានរងរបួសទេ បានប្រាប់ថា គាត់មិនរត់ទេ អោយយកជនរងគ្រោះ ទៅមន្ទីរពេទ្យសិនទៅ ពេលក្រុមគ្រួសារ កំពុងបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះ ក៏ស្រាប់តែភាគីបង្ក បានលើកម៉ូតូ រត់គេចខ្លួនបាត់។
ដោយឡែក ជនរងគ្រោះ ពេលប្រពន្ធ បញ្ជូនទៅមន្ទីរពេទ្យឯកជន ជាច្រើនមន្ទីរពេទ្យ តែមន្ទីរពេទ្យ មិនហ៊ានទទួលទេ ហើយក្រុមគ្រួសារ បញ្ជូនបន្តទៅមន្ទីរពេទ្យធំ នៅរាជធានីភ្នំពេញ តែជាអកុសល ពេលម៉ូតូកង់បី ដឹកមកដល់មុខបុរីសែនមនោរម្យ ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ ប្រពន្ធជនរងគ្រោះ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌកំបូល ដើម្បីធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅវត្តអរុវត្តី នៅក្បែរផ្ទះជួល៕


ចែករំលែកព័តមាននេះ