ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ផ្តិត​មេដៃលក់ដី​ស្រះ​​ជិត​១​លាន​ដុល្លារ​​​ចែកគ្នា ក្រោម​​​​ការ​ផ្តួច​ផ្តើម​និង​ឱ្យ​ភ្លើង​ខៀវ​​ពី​​អាជ្ញា​ធរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ សង្កាត់ គោករ​ការ ត្រូវ​បាន​គេ​ចោទប្រកាន់បាន​ផ្តួចផ្តើម​គំនិត ដោយ​មានការ​ផ្តិត​មេដៃ​ឯកភាពពី​អ្នក​ភូមិ​ចំនួន​ជាង​៩​គ្រួសារ​នាំ​គ្នាលក់​ដី​ស្រះ​រួមមួយ​កន្លែង​ទំហំ​ប្រមាណ​ជាង​៤​ពាន់​ម៉ែត្រការ៉េ​ក្នុង​តម្លៃជិត១​លាន​ដុល្លារ ដើម្បីចែក និង​បាន​អះអាង​ថា ទុក​មួយ​ចំនួន…

រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ សង្កាត់ គោករ​ការ ត្រូវ​បាន​គេ​ចោទប្រកាន់បាន​ផ្តួចផ្តើម​គំនិត ដោយ​មានការ​ផ្តិត​មេដៃ​ឯកភាពពី​អ្នក​ភូមិ​ចំនួន​ជាង​៩​គ្រួសារ​នាំ​គ្នាលក់​ដី​ស្រះ​រួមមួយ​កន្លែង​ទំហំ​ប្រមាណ​ជាង​៤​ពាន់​ម៉ែត្រការ៉េ​ក្នុង​តម្លៃជិត១​លាន​ដុល្លារ ដើម្បីចែក និង​បាន​អះអាង​ថា ទុក​មួយ​ចំនួន ដើម្បីស្ថាន​ប​នា​ផ្លូវ ។ ការ​លក់​ដី​រួម​គ្នា​ត្រូវ​គេ​ដឹង​ថា មាន​ភ្លើង ខៀវ ពី​លោក​សុខ​ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ នេះ​បើ​តាម​ការ​បង្ហើប​អោយ​ដឹង​ពី​មូលដ្ឋាន​។​

អ្វី​ដែល​មានការ​ចាប់អារម្មណ៍ អ្នកខ្លះបាន​ធ្វើការ​ចោទប្រកាន់ថា អ្នកទិញជា​ក្រុមហ៊ុនលោក សន ស៊ិ​ន ចៅសង្កាត់ គោករ​ការ​តែ​ម្តង ។ ដី​ស្រះ​ដែលត្រូវ​អាជ្ញាធរ រួម​និង​អ្នក​ភូមិលក់​នោះ​ត្រូវ​គេ​ដឹង​ថា មានទំហំ​៤២៥៧ម៉ែត្រការ៉េ ជា​ដី​ស្រះ​ត្រពាំង​អង្គ ហៅ​ថា​ទួល​អង្គ​លោកតា ​ស្ថិត​នៅ​ក្នុងភូមិ​បែក​បក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាម​ប្រវត្តិ​ដី​នេះ អ្នកស្រុក​អោយ​ដឹង​ថា ដី​ត្រពាំង​អង្គនេះ​ជា​ដី​រួម​ភូមិ​ សម្រាប់​គោរព​បូជា​តាំងពី​ដូនតា​ ។​ទីនោះ មាន​ទួល​អង្គ​បុរាណ ដែល​មាន​ដើមឈើ និង​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ​។ ក្រោយមក​ដី​នោះ ខ្លះ​ត្រូវ​បាន​កាន់កាប់​អា​ស្រ័​យ​ផល​និង​បាន​ក្លាយជា​កម្ម​សិទ្ធិ​​បុគ្គល នៅ​សល់​តែ​ស្រះ​ទឹក​និង​ទីទួល ហើយពេល​នោះ ត្រូវ​បាន​អាជ្ញាធរលក់​ចែក​គ្នា និង​បាន​ចាក់​ដី​រួចរាល់​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ដី​ស្រះ​នោះ​ លក់​ក្នុង​តម្លៃ១​ម៉ែត្រការ៉២០០​ដុល្លារ គុណ​នឹង​៤២៥៧​ម៉ែត្រការ៉េ ស្មើ៨៥១.៤០០​ដុល្លារ​។ ​

នៅ​ក្នុង​ការ​ផ្តួចផ្តើម​លក់ដូរ​ក្រោម​រូបភាព​ដោយ​អោយ​ប្រជាពលរដ្ឋចំនួន៩៥​គ្រួ​សារបាន​ផ្តិត​មេដៃ ឯកភាព​លក់​ដោយ​បាន​បែងចែក​ជា​ចំណែក ១-​អាជ្ញាធរ​សង្កាត់​យក​៣០$​ក្នុង​មួយ​ម៉ែត្រការ៉េ ដោយ​លើក​ហេតុផល​ថា សេវា​រត់ការ និង​ទុក​ធ្វើ​ផ្លូវ​, ២-អ្នកតំណាង​ពលរដ្ឋ​ជាង​១០​នាក់ បាន​ចំណែក​២០$​និង​៣.​សល់​១៥០$ ក្នុង​មួយ​ម៉ែត្រការ៉េ​ធ្វើការ​បែងចែក​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​បែងចែក មាន​អ្នក​ភូមិ​ចំនួន​៦​គ្រួសារ ក្នុង​ចំណោម​អ្នក​ភូមិ​៩៥​គ្រួសារ មិន​ព្រម​ផ្តិត​មេដៃនោះ​ទេ តែ​ក្រោយមក ​អាជ្ញាធរ​សង្កាត់​ហៅ​ទៅ​ជួប​សម្របសម្រួល ទំ​នង់ជា​បាន​រាង​សើម​មាត់​បន្តិច ​និង​ម្យ៉ាងទៀត​ដឹង​ថា ពាក់ព័ន្ធ​លោក​ចៅសង្កាត់​ក៏​បាន​ឯកភាព​។ ​នៅ​ក្នុង​ការ​លក់​ដី​រួម​នេះ ក៏មានការ​ដឹង​ឭ​ពី​ថ្នាក់​ខណ្ឌ រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​សន ស៊ិ​ន ចៅសង្កាត់​គោករ​ការ បានអោយ​ដឹង​ថា មានការ​លក់​ដី​រួមនោះ​ពិតមែន តែ​មិនមែន​លោក​ជា​អ្នកលក់​ទេ គឺ​ប្រជាពលរដ្ឋ​នាំ​គ្នា ផ្តិត​មេដៃ​ស្នើរ​មក​លក់ ។ ​ចំណែក​អ្នកទិញក៏៏​មិនមែន​លោក​ដែរ​។​ ដី​លក់​នោះ​ លក់​ក្នុង​តម្លៃក្នុង​១​ម៉ែត្រការ៉េ​តែ​១៥០​ដុល្លារ មិនមែន​២០០​ដុល្លារ​នោះ​ទេ​ហើយចែក​គ្នាបាន​ម្នាក់​ជាង​១​ពាន់​ដុល្លារ ​។ លោក​ចៅសង្កាត់​ក៏បាន​អោយ​ដឹង​ទៀត​ថា ដី​រួម​នោះ​នៅ​សល់មួយ​ចំនួន​ទៀត ហើយ​ទីទួល​កំពុង​តែមាន​ទំនាស់​គ្នា​៣​គ្រួសារ​។

ជុំវិញ​ការ​លក់​ដី​រួម ​មន្ត្រី​សាលា​ខណ្ឌម្នាក់ក៏បាន​បង្ហើប​អោយ​ដឹង​ដែរ​ថា សូ​ម្បី​តែ​ឯកសារ​ដី​ក៏​មិនឃើញ​និង​អោយ​បែកធ្លាយ​ឡើយ ​។ ចំណែក​លោក​សុខ សម្បត្តិ​ អភិបាល​ខណ្ឌ​ព្រែកព្នៅ​ ដែល​ជា​អ្នក​ស៊ី​ញ៉េ​លក់​ដី​រួម​នោះ ពុំ​អាច​ទទួល​ការ​បំ​ភ្លឺ​បាន​ឡើយ ដោយ​ទូរស័ព្ទលោក​តេ​ចូលតែ​ពុំ​លើក​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ