ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft នៅ​តែ​ផ្គត់ផ្គង់​ទូរស័ព្ទ​ប្រព័ន្ធ Windows 10

8 ឆ្នាំ មុន

ទូរស័ព្ទ​ដំណើ​ការ​ដោយ​ប្រព័ន្ធ Windows 10 បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ហើយ​គឺ​ម៉ូ​ដែល Lumia 950 និង​ម៉ូ​ដែល Lumia 950 XL ប៉ុន្តែ​ក្រុមហ៊ុន Microsoft ក៏​បាន​ប្រកាស​ដែរ​ថា ខ្លួន​នៅ​តែ​បន្ត​

ទូរស័ព្ទ​ដំណើ​ការ​ដោយ​ប្រព័ន្ធ Windows 10 បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ហើយ​គឺ​ម៉ូ​ដែល Lumia 950 និង​ម៉ូ​ដែល Lumia 950 XL ប៉ុន្តែ​ក្រុមហ៊ុន Microsoft ក៏​បាន​ប្រកាស​ដែរ​ថា ខ្លួន​នៅ​តែ​បន្ត​ប្រឡូក​ក្នុង​អាជីវកម្ម​រហូត​ដល់​ថ្ងៃ​ទី​៨ មក​រា ២០១៩ ទើប​ក្រុមហ៊ុន​នឹង​បញ្ឈប់​ការ​ផ្គត់ផ្គង់​ទូរស័ព្ទ​ដំណើ​ការ​ដោយ​ប្រព័ន្ធ Windows ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគិន​បច្ចេកវិទ្យា​មួយ​ចំនួន​គិត​ថា ក្រុមហ៊ុន​អាច​នឹង​ធ្វើ​កំណែប្រែ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​នា​ពេល​អនាគត ឬ​ក៏​អាច​បោះ​ជំហាន​លើ​អាជីវកម្ម​អ្វី​ផ្សេង​ក្រៅពី​ទូរស័ព្ទ ព្រោះថា​ក្រោយ​ពី​ទិញ​ភាគហ៊ុន​របស់ Nokia ផ្នែក​ទូរស័ព្ទ​កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​បាន​ខាតបង់​មិន​តិច​ឡើយ​រហូត​ដល់​ថ្នាក់​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់​ទៀត​ផង ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​ផលិត​ទូរស័ព្ទ​ដែល​មាន​ស្លាក​យី​ហើ​ផ្ទាល់ខ្លួន «Microsoft» ហើយ​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម (Update) ឱ្យ​ទទួល​បាន​ប្រព័ន្ធ Windows 10 នឹង​មាននៅ​លើ​ទូរស័ព្ទ​មួយ​ចំនួន​ក្នុង​ដំណាក់កាល​ដំបូង​ដូច​ជា​ទូរស័ព្ទ Lumia 630, 635, 640, 735 និង Lumia 830 ។ រីឯ​ដំណាក់កាល​ទី​២​មាន​ដូច​ជា​ទូរស័ព្ទ Lumia 520, 532, 720, 820, 920, 925, 1020 និង Lumia 1320 ៕