ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចែក​ជូន​កូនកំព្រា​២​នាក់​បងប្អូន​នៅ​ស្រុក​ស្អាង

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តកណ្តាល ដែល​មាន​លោក​ឧកញ៉ា ស្រី ចាន់​ថន ជា​ប្រធាន និង​ក្រុមការងារ បាន​នាំ​យក​ថវិកា និង​អំណោយ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ស្រី ព្រមទាំង​លោក ម៉ឹង ពន្លក និង​លោកស្រី ចែក​ជូន​ក្មេង​កំព្រា​២​នាក់​បងប្អូន ១-​ឈ្មោះ​មាន វាសនា ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង

ខេត្តកណ្តាល ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តកណ្តាល ដែល​មាន​លោក​ឧកញ៉ា ស្រី ចាន់​ថន ជា​ប្រធាន  និង​ក្រុមការងារ បាន​នាំ​យក​ថវិកា និង​អំណោយ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ស្រី ព្រមទាំង​លោក ម៉ឹង ពន្លក និង​លោកស្រី ចែក​ជូន​ក្មេង​កំព្រា​២​នាក់​បងប្អូន ១-​ឈ្មោះ​មាន វាសនា ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង ប្អូនស្រី​ឈ្មោះ​មាន ស្រី​មុំ អាយុ​៥​ឆ្នាំ ក្មេង​ទាំង​ពីរ​រស់នៅ​ជាមួយ​យាយ​តា​ដែល​មាន​ជីវភាព​ខ្វះខាត ស្ថិត​នៅ​ក្នុងភូមិ​ចុង​កោះ​ខាង​កើត ឃុំ​កោះ​ខ្សាច់​ជ​ន្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​មាន ១-​អង្ករ​៥០​គីឡូ​ក្រាន​, ២-​ទឹកត្រី​១​យួរ​, ៣-​ទឹកស៊ីអ៊ីវ​១​យួរ​, ៤-​អំបិល​១​គីឡូក្រាម​, ៥-​ស្ករស​១​គីឡូក្រាម​, ៦-​ប៊ី​ចេ​ង​០.៥​គីឡូក្រាម​, ៧-​ប្រេងឆា​១​លី​ត្រ​, ៨-​ត្រីខ​១០​កំប៉ុង​, ៩-​មី​១​កេស​, ១០-​សម្ភារ​សិក្សា​១០​ឈុត​, ១១-​ទឹក​ដោះ​គោ​ខាប់​២៤​កំប៉ុង និង​ថវិកា​៨០.០០០០​រៀល ។