ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាកប្រយុទ្ធ​គ្នា លើ​សួនច្បារ​ចេនឡា បណ្តាល​អោយ​​បុរស​អានា​ថា និង​អ្នក​រើស​អេតចាយ ចូល​ពេទ្យ ទាំង ២​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បុរស​ជា​អ្នក​រើស​អេតចាយ​ម្នាក់ បាន​រងរបួស​បែកក្បាល និង​បុរស​អានា​ថា បាន​រងរបួស​ធ្ងន់ ទន់​ខ្លួន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ទាំង ២​នាក់ ក្នុង​ឆាកប្រយុទ្ធ​យ៉ាង​ស៊ីសាច់ហុតឈាម នៅលើ​សួនច្បារ…

​រាជធានី​ភ្នំពេញ​៖ បុរស​ជា​អ្នក​រើស​អេតចាយ​ម្នាក់ បាន​រងរបួស​បែកក្បាល និង​បុរស​អានា​ថា បាន​រងរបួស​ធ្ងន់ ទន់​ខ្លួន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ទាំង ២​នាក់ ក្នុង​ឆាកប្រយុទ្ធ​យ៉ាង​ស៊ីសាច់ហុតឈាម នៅលើ​សួនច្បារ បន្ទាប់ពី​មានទំនាស់​គ្នា រឿង​ខ្លី​ដែកកេះ​ដុត​បារី​។​

​ហេតុការណ៍​ហឹ​ង្សា​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង ១០​នាទី ល្ងាច​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​សួនច្បារ ទល់មុខ​មហោស្រប​ចេនឡា ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​បុរស​ទាំង ២​នាក់ ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវបាន​សណ្តាប់ធ្នាប់​ផ្សារ​ដើម​គ និង​សមត្ថកិច្ច បញ្ជូន​តាម​ម៉ូតូ​កង់ ៣ ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុមៈ​។​

​តាម​សាក្សី នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ទាំង ២​នាក់ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក ហើយ​ឈានទៅ​ប្រើ​ហឹ​ង្សា​វាយ​ប្រយុទ្ធ​គ្នា អស់​រយៈពេល​ជា​យូរ បណ្តាលអោយ​ភាគី​ម្ខាង រងរបួស​ធ្ងន់ ដេក​ដួល​នៅលើ​ស្មៅ និង​ម្ខាង​ទៀត បាន​រងរបួស​បែកក្បាល​។​

​ប្រភពព័ត៌មាន បានអោយដឹងថា នៅ​មុនពេល​កើតហេតុ បុរស​ម្នាក់ ដែលជា​អ្នក​រើស​អេតចាយ បាន​ទៅ​សម្រាក​លើ​សួនច្បារ ហូបបាយ និង​ផឹកស្រា​ផងដែរ ខណៈនោះ​បុរស​អានា​ថា ដែល​កំពុង​អង្គុយ​លើ​សួន​ដូចគ្នា ក៏បាន​ទៅ​ខ្ចី​ដែកកេះ​ពី​អ្នក​រើស​អេតចាយ​នោះ តែ​គាត់ ពុំ​អោយ​។​

​ព័ត៌មាន​បានអោយដឹង​ទៀតថា នៅពេលនោះ បុរស​អានា​ថា ក៏បាន​និយាយថា ដែកកេះ​នោះ ជា​របស់ខ្លួន ហើយ​ក៏មាន​ការឈ្លោះគ្នា និង​ឈានទៅ​វាយតប់​គ្នា បណ្តាលអោយ​អ្នក​រើស​អេតចាយ បែកក្បាល ឈាម​ហូរ ហើយ​បុរស​អានា​ថា ទ្រមខ្លួន​។

​បន្ទាប់ពី​ប្រើ​ហឹ​ង្សា សន្តិសុខ​ផ្សារ​ដើម​គ បាន​ទៅ​ជួយ​ឃាត់ តែ​បុរស​អនាថា បាន​វ៉ៃ​ទាំង​សន្តិសុខ​ថែមទៀត ក៏​ត្រូវបាន​សន្តិសុខ ចាប់​ក្រៀក​ជាប់​។​

​បុរស​ទាំង ២​នាក់ រងរបួស​រៀងៗ​ខ្លួន​ហើយ ត្រូវបាន​នគរបាល រួមទាំង​សន្តិសុខ​ផ្សារ ហៅ​ម៉ូតូ​កង់ ៣ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាំង ២​នាក់​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ