ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​ដីកា ផ្អើល​អស់​ប្រជា​ពរល​ដ្ឋ​មួយ​ភូមិ​ផ្ទុះ​ការ​តវ៉ា​នាំ​គ្នា​មក​រារាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចម្រុះ​ចុះ​ទៅ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ រុះរើ​របង​រោង និង​វាស់វែង​ដី​ប្រមាណ​ជាង​២​ហិ​កតា ប្រគល់​អោយ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចម្រុះ​ចុះ​ទៅ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ រុះរើ​របង​រោង និង​វាស់វែង​ដី​ប្រមាណ​ជាង​២​ហិ​កតា ប្រគល់​អោយ​ម្ចាស់បំណុល​គ្រប់គ្រង​បណ្តោះអាសន្ន ។ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ឌួ​ង (​កោះ​ឬ​ស្សី​) សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ​ស្មានថា អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចុះ​រុះរើ​ប៉ះពាល់​ផ្ទះ និង​ដី​របស់​ពួក​គាត់​ដែល​បាន​រស់នៅ​កាន់កាប់​តាំងពី​កំឡុង​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ។

ការ​ចុះ​អនុវត្ត​ដីកា​សម្រេច អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​ប្រមាណ​ជាង​១០០​នាក់ ដឹកនាំ​ដោយ​លោក​សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ និង​មានការ​ចូលរួម​សម្របសម្រួល​ពី​អាជ្ញាសាលា​ប្រចាំ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ផង​ដែរ ។

តាម​អាជ្ញាធរ​ខណ្ឌ បានអោយ​ដឹង​ថា ការ​ប្រើប្រាស់​កម្លាំង​ចុះ​រុះរើ និង​វាស់វែង​បោះបង្គោល​នេះ​ធ្វើ​ឡើង ទៅ​តាម​ដីកា​សម្រេច​រក្សា​ការពារ​លេខ​១៥២ «​ក​១» ដ​.​រ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​ព្រឹក​នោះ គេ​ឃើញ​កម្លាំង​ចម្រុះ​ប្រមាណ​១០០​នាក់ រួម​ជា​កម្មករ ដែល​ប្រដាប់​ទៅ​ដោយ​កាំបិត ពូថៅ បាន​កាប់​ឆ្ការព្រៃ​វាស់វែង​បោះបង្គោល ដើម្បី​ប្រគល់​ដី​ទំនាស់​នោះ ទៅ​អោយ​ម្ចាស់បំណុល ។ ខណៈនោះ គេ​ឃើញ​ក៏​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់ រួម​ជា​កូន បំណុល​នៅ​តំបន់​កោះ​ឬ​ស្សី បាន​នាំ​គ្នា​ជួប​ប្រមូល ដើម្បី​តវ៉ា​ដោយ​រារាំង​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​មិន​អោយ​ចុះ​កាប់​ឆ្ការ វាស់វែង បោះបង្គោល​នោះ​ទេ ។

តាម​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា ដី​ភូមិ​នៅ​តំបន់​កោះ​ឬ​ស្សី​នេះ ត្រូវ​បាន​ពួក​គាត់​បាន​រស់នៅ​កាន់កាប់​ខ្លះ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ។ កាលពី​កំឡុង​២​ខែ​មុន ស្រាប់តែ​មាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​វាស់វែង ហើយ​នៅ​២​ថ្ងៃមុន​ពួក​គាត់​បាន​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​រុះរើ​ផ្ទះ របស់​ផ្ទះ​ពួក​គាត់ ទើប​នាំ​គ្នា​ប្រមូលគ្នា ដើម្បី​តវ៉ា​តែ​ម្តង​។

បន្ទាប់​ពី​មាន​តវ៉ា​ហាម​កម្មករ​កាប់​ឆ្ការ ដើម្បី​វាស់វែង​បោះបង្គោល​នោះ គេ​ឃើញ​អាជ្ញាសាលា​ក៏​បាន​អាន​ដីកា​សម្រេច​រក្សា​ការពារ​អោយ​ប្រជាពលរដ្ឋ​ស្តាប់ ហើយ​លោក​សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​និង​មន្ត្រី​ជំនាញ ក៏​បាន​សាកសួរ​រក​កូនបំណុល ដែល​ជា​អ្នក​ពាក់ព័ន្ធ ហើយ​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ម្ចាស់បំណុល ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ កូនបំណុល​ម្នាក់​ឈ្មោះ ឯម ម៉ៅ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ក្នុង​ចំណោម​កូនបំណុល​ចំនួន​៥​នាក់​ក៏​បាន​ចេញ​មុខ ហើយ​បាន​សម្របសម្រួល​ស្នើ​សុំ​អោយ​បោះបង្គោល ដោយ​កាត់​ចំណែក​ដី​មួយ​ចំនួន​ប្រគល់​ទៅ​អោយ​ម្ចាស់បំណុល ។

ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​បាន​រង់ចាំ​មើល​ការ​វាស់​បោះបង្គោល ដោយ​ខ្លាច​ចូល​ដី​របស់​ខ្លួន ។ បន្ទាប់​មក​គេ​ឃើញ​មន្ត្រី​ជំនាញ និង​ម្ចាស់បំណុល ព្រមទាំង​កម្មករ ក៏​បាន​ដំណើរការ​បោះបង្គោល​ដោយ​រលូន ។

តាម​ដីការ​សម្រេច​រក្សា​ការពារ ម្ចាស់បំណុល​ឈ្មោះ សុខ ស៊ី​ថា ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង​ឈ្មោះ ហេង សុខ​រស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​អ​សយ​ដ្ឋា​ន ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​៤០៨ ភូមិ​៣ សង្កាត់​ទួល​ទំ​ពួ​ង​២ ខណ្ឌចំការមន ។ ចំណែក​ខាង​កូនបំណុល រួម​មាន ១-​ឈ្មោះ ឡុ​ង ដា​រ៉ា ភេទ​ប្រុស បច្ចុប្បន្ន​កំពុង​ជាប់ ពន្ធនាគា​, ២-​ឈ្មោះ ឡុ​ញ រស់ ភេទ​ប្រុស បច្ចុប្បន្ន​កំពុង​ជាប់ពន្ធ​នាគា​, ៣-​ឈ្មោះ ឡុ​ង ដា​រ៉ែ​ន ភេទ​ប្រុស​, ៤-​ឈ្មោះ មុំ លី​ម ភេទ​ស្រី និង​៥.​ឈ្មោះ ឯម ម៉ៅ ។

ហើយ​នៅ​ក្នុង​ដីកា​បាន​សម្រេច ១- អោយ​សហ​កូនបំណុល រុះរើ​របង និង​រោង​ដែល​សាងសង់​ចោល ចេញពី​ដី​ម្ចាស់បំណុល​សុំ​ចេញ​ដីកា​សម្រេច រក្សា​ការពារ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​, ២- អោយ​សហ​ម្ចាស់បំណុល គ្រប់គ្រង​ជា​បណ្តោះអាសន្ន នូវ​ដី​ទំនាស់ ទំហំ​១៧៧០០​ម៉ែត្រការ៉េ និង​ទំហំ​៣០០០​ម៉ែត្រការ៉េ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បណ្តោះអាសន្ន តែ​ហាម​មិន​អោយ​លក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ​ទៅ​អោយ​អ្នក​ដទៃ រហូត​ដល់​រឿង​អង្គសេចក្តី​ត្រូវ​បាន​សម្រេច​ជា​ស្ថាពរ ។

ទោះបីជា​យ៉ាងណា ការ​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​នេះ ពុំ​បាន​រុះរើ​ផ្ទះ​ឡើយ ដោយ​គ្រាន់តែ​បោះបង្គោល​ព្រំ​តែ​ប៉ុណ្ណោះ​។ តាម​ព័ត៌មាន​ការ​ចុះ​វាស់វែង​បោះបង្គោល​ព្រំ​ដី​នោះ គឺ​ជាន់​លើ​ដី​២​ម្ចាស់​ទៀត មាន​ប័ណ្ណកម្មសិទ្ធិ តែ​ម្ចាស់​ដី​ទាំងនោះ​មិន​បាន​ចេញ​មុខ​តវ៉ា​នៅ​ពេល​នោះ​ឡើយ គ្រាន់តែ​មក​មើល ។

គួរ​បញ្ជាក់​ថា ដី​នោះ​ដើម​ឡើយ ជា​ដី​បឹង​សំរោង ដែល​បាន​ទិញ​លក់​ត​ៗ​ជាន់​លើកគ្នា នៅ​ក្នុង​ទឹក​ពុំ​មាន​ព្រំ​ពិតប្រាកដ​ឡើយ ។ លុះ​ក្រោយមក អាជ្ញាធរ​ក៏​បាន​លើក​ទំនប់​ព័ទ្ធ​ផ្ទៃ​បឹង នៅ​សល់​មួយ​ផ្នែក​ជាន់​លើ​គ្នា ក៏​មាន​ទំនាស់​គ្នា​ឈាន​ទៅ​ជាប់គុក​ជា​បន្តបន្ទាប់ នៅ​សល់​តែ​កូនបំណុល ឈ្មោះ​ឯម ម៉ៅ ដែល​អ្នកស្រុក​អះអាង​ថា ជា​ដី​របស់​គាត់​ដែល​រស់នៅ និង​អាស្រ័យ​ផល​ជា​យូរ​មក ហើយ​ពេល​នោះ​គាត់​ក៏​បាន​យល់ព្រម​ប្រគល់​អោយ​មួយ​ចំណែក​ទៅ​អោយ​ម្ចាស់បំណុល ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ