ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្លង​កូ​វី​ដ​​ថ្មី ៦៦​នាក់​បន្ថែម​ទៀតនៅខេត្ត​តាកែវ ដែល​តួរលេខ​នេះ ​នៅ​តែ​បន្ត​ហក់​ឡើងជា​ប្រចាំ​

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី នៅ​ខេត្តតាកែវ​ពេញ​១​ខែ មិថុនា​នេះ​កំពុង​តែ​ផ្ទុះ​រីក​រាលដាល​កាន់តែ​ខ្លាំង​ៗ​ឡើង មិន​មានការ​ថយ​ចុះ​ទាល់តែ​សោះ​បញ្ហា​នេះ​ធ្វើ​អោយ​បងប្អូន​ជា​ទូទៅ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា ។ លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​ប្រាប់​កោះសន្តិភាព​យើង នៅ​ថ្ងៃ​ទី​៣០…

ខេត្តតាកែវ ៖​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី នៅ​ខេត្តតាកែវ​ពេញ​១​ខែ មិថុនា​នេះ​កំពុង​តែ​ផ្ទុះ​រីក​រាលដាល​កាន់តែ​ខ្លាំង​ៗ​ឡើង មិន​មានការ​ថយ​ចុះ​ទាល់តែ​សោះ​បញ្ហា​នេះ​ធ្វើ​អោយ​បងប្អូន​ជា​ទូទៅ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​ប្រាប់​កោះសន្តិភាព​យើង នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ២០២១​នេះ​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​យើង​នៅ​តែ​បន្ត​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បាន​ហក់​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​ចំនួន​ឆ្លង​ថ្មី​នៅ​ថ្ងៃនេះ​មាន​ចំនួន ៦៦​នាក់ ក្នុង​នោះ​ស្រី​៤១​នាក់ ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​៩ ខណៈ​ដែល​ស្រុក គិរីវង់ ស្រុក​ព្រៃកប្បាស និង​ស្រុក​អង្គរ​បូ​រី មាន​តួរ​លេខ​ខ្ពស់​ជាងគេ ។

លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​បន្ត​ទៀត​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៦៦​នាក់ ដែល​បាន​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​កំពុង​តែ​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​ជូន​ពួក​គាត់ និង​ណែនាំ​អំពី​វិធី​ថែរក្សា​សុខភាព ពិសេស គឺ​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​ដោយ​មិន​ត្រូវ ចេញ​ដើរទៅ​ណា​ជា​ដាច់ខាត ។

លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង ១០​របស់​ខេត្ត មាន​៩ ស្រុក ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ ក្នុង​នោះ​ស្រុក​សំរោង​៥​នាក់ ស្រុក​ត្រាំកក់​៤​នាក់ ស្រុក​ព្រៃកប្បាស ១២​នាក់ ស្រុក​បាទី ៥​នាក់ ស្រុក​ទ្រាំង​១​នាក់ ស្រុក​គី​រី​វង់ ១២​នាក់ ស្រុក​អង្គរ​បូ​រី​១៣​នាក់ ស្រុក​កោះអណ្តែត​៨​នាក់ និង​មក​ពី​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ០២​នាក់ និង​មក​ពី​ស្រុក​គៀនស្វាយ ០២​នាក់ ផង​ដែរ ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានដឹង​ខ្លួន​ថា បាន​ប៉ះពាល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ​-១៩ សូម​ប្រញាប់​មក​យក​សំណាក ដើម្បី​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល ដាល​កាន់តែ​ខ្លាំង​ជាង​នេះ​ថែម​ទៀត ព្រោះ​ខេត្តតាកែវ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​រីក​រាលដាល និង​ហក់​ឡើងជា​លំដាប់ ដូច្នេះ​ហើយ​សូម​បងប្អូន​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត​ទើប​មិន​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ​បាន ។

លោក​នុ​ត ស៊ី​ណាត បាន​បញ្ជាក់​ថា ចំនួន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ខេត្តតាកែវ គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ​២០២១ នេះ មាន​ចំនួន​សរុប ២៦៤១​នាក់ ស្រី​១៧៤២​នាក់ កំពុង​ព្យាបាល​មាន​ចំនួន ៦៧៧​នាក់ និង​ជា​សះ ស្បើយ​ចំនួន ១៩៦៧​នាក់ និង​មាន​អ្នក​ស្លា​.​ប់​ចំនួន ៣៥​នាក់ ដោយឡែក​សម្រាប់​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​កំរិត​២​សរុប ៦១៩​នាក់ ស្រី​ចំនួន ២៨១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ