ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​សំណូមពរ​អង្គការ​ក្នុង​និង​ក្រៅ​រដ្ឋាភិបាល​ជួយ​សម្ភារ និង​បណ្ដុះបណ្តាល​ជំនាញ​ដល់​អ្នកទោស

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អគ្គនាយករង​ពន្ធនាគារ​​​បាន​សំណូមពរ​ដល់​អង្គការក្រៅរដ្ឋាភិបាល​បន្ត​ជួយ​សម្ភារ និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​អ្នកទោស​បន្ថែម​ទៀត ដើម្បី​ក្រោយ​ពេល​កែប្រែ​ត្រូវ​បាន​​…

ខេត្តបន្ទាយមានជ័យ ៖ អគ្គនាយករង​ពន្ធនាគារ​​​បាន​សំណូមពរ​ដល់​អង្គការក្រៅរដ្ឋាភិបាល​បន្ត​ជួយ​សម្ភារ និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​អ្នកទោស​បន្ថែម​ទៀត ដើម្បី​ក្រោយ​ពេល​កែប្រែ​ត្រូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ មាន​ជំនាញ​ធ្វើ​ការងារ​រកស៊ី​ចិញ្ចឹម​គ្រួសារ ។ លោកស្រី សុខ សម្បត្តិ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​ចែក​អំណោយ​របស់​អង្គការ​សម្ព័ន្ធមេត្រីភាព​ពន្ធនាគារ​របស់​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ។

លោក​ឧត្តម​អនុរក្ស​២ ហ៊ឹ​ន សុផល ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​មាន​ជន​ជាប់​ឃុំ​សរុប​ចំនួន​១០៥៨​នាក់ (​ស្រី​១០៩​នាក់​) មាន​ជន​ត្រូវ​ចោទ​ចំនួន​២៩៦​នាក់​, ជនជាប់ចោទ​ចំនួន​១៦៤​នាក់​, ពិរុទ្ធជន​ចំនួន​៣៩៣​នាក់​, ទណ្ឌិត​ចំនួន​២០៥​នាក់​, ជនបរទេស​ចំនួន​២៥​នាក់ (​ស្រី​៩​នាក់​), ជនជាតិ​ថៃ​ចំនួន​១៣​នាក់ (​ស្រី​ម្នាក់​), ជនជាតិ​ឡាវ​ម្នាក់​, ជនជាតិ​វៀតណាម​ចំនួន​១១​នាក់ (​ស្រី​៨​នាក់​) ។

លោកស្រី ម៉ី​ណា នាយក​អង្គការ​សម្ព័ន្ធមេត្រីភាព​ពន្ធនាគារ​ប្រទេស​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​ថា អំណោយ​ដែល​នាំ​យក​ចែក​អ្នក​ដែល​ជាប់​ពន្ធនាគារ​នៅ​ខេត្តបន្ទាយមានជ័យ​នៅ​ពេល​នេះ​គឺ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​មាន​មី​១៨​កញ្ចប់​, ត្រីខ​១០​កំប៉ុង និង ទឹក​ផ្លែ​ឈើ​១​កំប៉ុង ។ អង្គការ​សម្ព័ន្ធមេត្រីភាព​ពន្ធនាគារ​ប្រទេស​អូស្ត្រាលី​គ្រោង​ជួយ​រោង​កាត់ដេរ​១​ខ្នង មាន​បណ្តោយ​ប្រវែង​៧​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​ដែល​គ្រោង​ចំណាយ​អស់​ថវិកា​ចំនួន​៣.៥០០​ដុល្លា ។

លោកស្រី សុខ សម្បត្តិ អគ្គនាយករង នៃ​អគ្គ​នាយ​ដ្ឋា​ន​ពន្ធនាគារ បាន​មាន​ប្រសាសន៍​ថា នៅ​ប្រទេស​កម្ពុជា​គឺ​មាន​ពន្ធនាគារ​ដែល​ជាប់​ចំណាក់​ថ្នាក់​ដែល​មាន​ផាសុកភាព បរិស្ថាន និង​អនាម័យ​ល្អ​ដល់​អ្នក​ជាប់​ព​ន្ធា​គារ ។ ទន្ទឹម​នឹង​ការ​កោត​ស​សើរ គឺ​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដូច​ជា​ការ​អប់រំ​ដល់​អ្នក​ដែល​មិន​ចេះអក្សរ​ឲ្យ​ចេះ​អាន​និង​សរសេរ ។ លោកស្រី​ក៏​បាន​សំណូមពរ​សុំ​ឲ្យ​អង្គការ​ក្នុង និង​ក្រៅ​រាជរដ្ឋាភិបាល ត្រូវ​បន្ត​ជួយ​សម្ភារ និង​បណ្តុះបណ្តាល​ជំនាញ​ដល់​អ្នកទោស ដើម្បី​ក្រោយ​ពេល​កែប្រែ ហើយ​ត្រូវ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ មាន​ជំនាញ​ធ្វើ​ការងារ​រកស៊ី​ចិញ្ចឹម​គ្រួ​សារបាន ៕