អង់គ្លេសបិទបញ្ចប់ការរង់ចាំរយៈ៥៥ឆ្នាំរបស់ខ្លួន ដើម្បីទម្លាក់អាល្លឺម៉ង់ចេញនៅវគ្គខ្វែង (វីដេអូ)
អន្តរជាតិ ៖ អង់គ្លេស និងអ៊ុយក្រែន ជាក្រុមចុងក្រោយបំផុត ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020
អន្តរជាតិ ៖ អង់គ្លេស និងអ៊ុយក្រែន ជាក្រុមចុងក្រោយបំផុត ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020
អន្តរជាតិ ៖ អង់គ្លេស និងអ៊ុយក្រែន ជាក្រុមចុងក្រោយបំផុត ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020 ក្រោយយកឈ្នះគូប្រជែងរៀងខ្លួន កាលពីយប់មិញ។ ដោយអង់គ្លេសទម្លាក់អាល្លឺម៉ង់ដោយលទ្ធផល ២-០ មុនពេលដែលអ៊ុយក្រែនយកឈ្នះស៊ុយអែតទាំងលំបាកក្នុងម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផល ២-១។
ការប្រកួតដែលធ្វើឡើងក្នុងកីឡដ្ឋាន Wembley ខ្សែបម្រើប្រយុទ្ធ Raheem Sterling ជាអ្នកគ្រាប់បាល់បើកឆាកសម្រាប់ម្ចាស់ផ្ទះអង់គ្លេសក្នុងជំនួបនេះ នៅនាទី៧៥។ លុះដល់នាទី៨៦ ប្រធានក្រុម Harry Kane ក៏សម្រេចបាន១បន្ថែមគ្រាប់ទៀត។ មុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
លទ្ធផលនេះ គឺជាជ័យជម្នះលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំ សម្រាប់ក្រុមតោកំណាច់អង់គ្លេស ដើម្បីយកឈ្នះលើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់នៅវគ្គខ្វែង (Knockout) ការប្រកួតពានរង្វាន់ធំ។ ខណៈដែលការឈ្នះចុងក្រោយរបស់ពួកគេលើអាល្លឺម៉ង់ កើតឡើងនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ឆ្នាំ ១៩៦៦ ជាមួយលទ្ធផល ៤-២។
អង់គ្លេសនឹងត្រូវជួបអ៊ុយក្រែននៅវគ្គ៨ក្រុមចុងក្រោយ។ បន្ទាប់ពីអ៊ុយក្រែនក៏បានទម្លាក់ស៊ុយអែតត្រឹមវគ្គ១៦ក្រុមចុងក្រោយផងដែរ កាលពីយប់មិញ។ ដោយពីរគ្រាប់របស់ពួកគេធ្វើសម្រេចបានពីសំណាក់កីឡាករ Oleksandr Zinchenko នៅនាទី២៧ និង Artem Dovbyk នៅនាទី១២០+១។ ខណៈមួយគ្រាប់របស់ស៊ុយអែតរកបានដោយកីឡាករ Emil Forsberg នៅនាទី៤៣។
ខាងក្រោមនេះ គឺក្រុមទាំងអស់ដែលត្រូវប្រកួតតទល់គ្នានៅវគ្គ៨ក្រុមចុងក្រោយ ដែលនឹងត្រូវលេងចាប់ពីថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ៖
• ស្វីស vs អេស្ប៉ាញ
• បែលហ្ស៊ិក vs អ៊ីតាលី
• សាធារណរដ្ឋឆែក vs ដាណឺម៉ាក
• អ៊ុយក្រែន vs អង់គ្លេស ៕
ចែករំលែកព័តមាននេះ