ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេងមិនស្កប់ អាចមកពីទម្លាប់ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកត្រូវការពេលយូរជាង ៣០ នាទី ក្រោយពេលដាក់ក្បាលលើខ្នើយ ទើបអាចគេងលក់បាន ឬ ភ្ញាក់នៅកណ្តាលអាធ្រាត្រហើយគេងវិញលែងលក់ អ្នកអាចកំពុងតែមានបញ្ហាដំណេកហើយ…

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកត្រូវការពេលយូរជាង ៣០ នាទី ក្រោយពេលដាក់ក្បាលលើខ្នើយ ទើបអាចគេងលក់បាន ឬ ភ្ញាក់នៅកណ្តាលអាធ្រាត្រហើយគេងវិញលែងលក់ អ្នកអាចកំពុងតែមានបញ្ហាដំណេកហើយ ។ មានកត្តាជាច្រើនដែលចូលរួមធ្វើឱ្យមានបញ្ហាដំណេក ដែលក្នុងនោះមានការទាក់ទងជាមួយនឹងទម្លាប់ដែលអ្នកធ្វើនៅពេលល្ងាច ។ ថ្ងៃនេះអ្នកនឹងដឹងពីទម្លាប់មិនល្អទាំងបីយ៉ាង ដែលអ្នកមិនគួរធ្វើនៅពេលល្ងាច ប្រសិនបើអ្នកចង់គេងលក់ស្រួលពេលយប់ ។

. មើលទូរទស្សន៍ ឬ ទូរស័ព្ទមុនពេលគេង ៖ ខួរក្បាលរបស់អ្នកត្រូវការសម្រាកមុនពេលអ្នកចូលគេង ដើម្បីធ្វើឱ្យការគេងរបស់អ្នកមានសភាពស្ងប់ល្អ ។ ទូរទស្សន៍ ឬទូរស័ព្ទ ភ្ញោចខួរក្បាលឱ្យគិតច្រើន និងមានសកម្មភាពជាប់រហូត ។ ពន្លឺរបស់អេក្រង់ជះកាំរស្មីពណ៌ខៀវ ឬ Blue Ray ដែលបង្អាក់ដល់ការបញ្ចេញអរម៉ូនមេឡាតូនីន ។ អរម៉ូននេះមានតួនាទីធ្វើឱ្យមានអារម្មណ៍ងងុយគេង ។ ប្រសិនបើគ្មានវាគ្រប់គ្រាន់ទេ អ្នកនឹងមិនងាយគេងលក់ឡើយ ។

. មិនគេងទៀងម៉ោង ៖ រាងកាយរបស់យើងមានអ្វីម្យ៉ាង ដែលជានាឡិកាជីវសាស្ត្រគ្រប់គ្រងចំនួនម៉ោងដែលយើងគេងរាល់ថ្ងៃ ក៏ដូចជាពេលយើងគេង និងភ្ញាក់ ។ ការគេងមិនទៀងម៉ោង សូម្បីតែមួយដង អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពដំណេករបស់អ្នកអស់ជាច្រើនថ្ងៃ ។ ទម្លាប់នៃការដើរលេងយប់ ឬ យាមយប់ ​ប៉ះពាល់យ៉ាងខ្លាំងទៅលើការគេងរបស់អ្នក ។ អ្នកអាចនឹងគេងលក់ជាមួយនឹងការយល់សុបិនច្រើន ។​

. ទទួលទានអាហារច្រើនមុនពេលចូលគេង ៖ ប្រសិនបើអ្នកទទួលទានអាហារច្រើននៅមុនពេលចូលគេង អ្នកនឹងពិបាកក្នុងការគេង ។ ការសិក្សាជាច្រើនបានបង្ហាញថា វាមានទំនាក់ទំនងរវាងការញ៉ាំអាហារយប់ពេក និងការចាល់អាស៊ីដក្រពះ និងការរំលាយអាហារមិនល្អ ដែលបណ្តាលឱ្យប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក ។ ការញ៉ាំយឺតពេក ក៏ទាក់ទងនឹងការលំបាកក្នុងការសម្រកទម្ងន់ដែរ ហើយការធាត់អាចបណ្តាលឱ្យគេងស្រម៉ុកនិងបញ្ហាដំណេកផ្សេងៗទៀត ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។