ល្បែងភ្នាល់បាល់និងកន្ទុយលេខនៅក្រុងប៉ោយប៉ែតងាប់ហើយរស់ឡើងវិញ ទំនងអាជ្ញាធរជួយជប់
ខេត្តបន្ទាយមានជ័យ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ទីតំាងល្បែងភ្នាល់បាល់តាមអនឡាញ(អ៊ិនធឺណិត) និងកន្ទុយលេខនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ទីតំាងល្បែងភ្នាល់បាល់តាមអនឡាញ(អ៊ិនធឺណិត) និងកន្ទុយលេខនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ទីតំាងល្បែងភ្នាល់បាល់តាមអនឡាញ(អ៊ិនធឺណិត) និងកន្ទុយលេខនៅក្រុងប៉ោយប៉ែត កំពុងរីកដុះដាល់ឡើងវិញយ៉ាងពេញបន្ទុក ដោយពុំមានស្ថាប័ន អាជ្ញាធរឬសមត្ថកិច្ចជំនាញពាក់ព័ន្ឋណាមួយចាត់វិធានការចុះបង្រ្កាបនិងទប់ស្កាត់ តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសអនុសាសន៍ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ទីតំាងបនល្បែងស៊ីសងភ្នាល់បាល់និងកន្ទុយលេខទំាងនោះមានដូចជា ទីតំាង៩៩ NET នៅខាងត្បូងផ្សារត្រី ទល់មុខហាងលក់ទូរស័ព្ទយីហោ”ប៉េង អាន” ទីតំាងដែលមានយីហោ EN JOY 789 នៅជាប់ហាងនំប៉័ង ផ្លូវដើមពុទ្រា , យីហោ “ឡាក់គី ៩៩៩ ” នៅផ្លូវដើមពុទ្រា ជាប់ខាងត្បូងបារ៉ាសនគរបាលអន្តោប្រវេសន៍នៅផ្កាយ៣ ចំនួន២កន្លែង ដែលគេស្គាល់ថាជាផ្ទះរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ មានតួនាទីជានាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងទីតំាងជាច្រើនកន្លែងទៀត នៅប្លុកកាស៊ីណូ ហ្គោឌិនក្រោន និងកាស៊ីណូផ្កាយ៥ រាប់សិបកន្លែង ។
ចំណែកល្បែងឆ្នោតកន្ទុយលេខនោះវិញ ត្រូវគេស្គាល់មេធំចំនួន២ដុះស្លែនៅអាណាចក្រជាយដែនមួយនេះ ដោយម្នាក់មានតួនាទីជាអនុប្រធានភូមិបាលស្រុកអូរជ្រៅ រហ័សនាម ៦៣ និងម្នាក់ទៀតរហ័សនាម ០១ ទំាងពីរនាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា មានលំនៅដ្ឋានស្ថិតនៅខាងត្បូងជាប់ផ្លូវជាតិលេខ៥ ភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ។
មេឆ្នោតទំាងពីរនាក់នេះ បានដាក់ពង្រាយអ្នកកត់ឆ្នោតបន្ត (កូនកញ្ច្រែង) ដាក់តុកត់លក់តាមផ្ទះ និងដើរកត់តាមផ្សារពាសពេញក្រុងប៉ោយប៉ែត ដោយពុំឃើញមានអស់លោកខាងអាជ្ញាធរ ឬមន្រ្តីជំនាញពាក់ព័ន្ឋខាងស្ថាប័និងអង្គភាពណាមួយចុះបង្រ្កាបនិងទប់ស្កាត់ឡើយ ។
សេចក្តីរាយការណ៍បានបន្តថា ការណ៍ដែលអាជ្ញាធរ មន្រ្តីជំនាញប៉ូលិសនិងកងរាជអាវុធហត្ថ (PM) មិនបង្រ្កាបដោយសារតែពួកគេមួយចំនួនបានទទួលប្រយោជន៍ពីមេល្បែងទំាងនោះ ។
យ៉ាងណាក៍ដោយ មកដល់វេលាថ្ងៃត្រង់ថ្ងៃទី០២ ធ្នូនេះ គេហទំព័រកោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយ ឬ ការឆ្លើយបំភ្លឺតបជុំវិញការចោទប្រកាន់ខាងលើនេះ ។
គួរកត់សម្គាល់ផងដែរថា កន្លងមកករណីល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញនិងកន្ទុយលេខនៅក្នុងអាណាចក្រក្រុងប៉ោយប៉ែត ខាងប៉ូលិសដែលគេឃើញដឹកនំាដោយអធិការនគរបាលក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ត្រី អ៊ុំ សុផល សហការជាមួយស្នងការរងខេត្ត លោកវរៈសេនីយ៍ឯក សិទ្ឋ ឡោះ បើកប្រតិបត្តិការចុះបង្រ្កាបជាហូរហែ ប៉ុន្តែមិនបានមួយដង្ហើមចង្រិតផង បនល្បែងស៊ីសងបានកម្រើកបើកលេងឡើងវិញយ៉ាងអនាធិបតេយ្យនិងកកើតលើសដើម សង្ស័យអាជ្ញាធរដេកលក់ ឬធ្វើជាដេកលក់ ឬនិយាយតាមបែបរឿងព្រេងនិទានវិញថា សង្ស័យអាជ្ញាធរជួយជប ព្រោះវា(ល្បែង)ងាប់ហើយរស់ឡើងវិញៗ ៕
ចែករំលែកព័តមាននេះ