ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple Watch លក់​សរុប​១២លាន​គ្រឿងក្នុង​ឆ្នាំ​២០១៥

8 ឆ្នាំ មុន

យោង​តាម​លោក​ដា​នី​ញ៉ែ​ល អ៊ីវែ​ស​ជា​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន FBR & Co ឱ្យ​ដឹង​ថា នាឡិកា​អេ​ឡិច​ត្រូ​និករ​បស់​ក្រុមហ៊ុន​អា​មេ​រិ​ក Apple គឺ Apple Watch បាន​លក់ដាច់​ចំនួន ១២​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៥​…

យោង​តាម​លោក​ដា​នី​ញ៉ែ​ល អ៊ីវែ​ស​ជា​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន FBR & Co ឱ្យ​ដឹង​ថា នាឡិកា​អេ​ឡិច​ត្រូ​និករ​បស់​ក្រុមហ៊ុន​អា​មេ​រិ​ក Apple គឺ Apple Watch បាន​លក់ដាច់​ចំនួន ១២​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៥ ក្រោយ​ពី​លេច​រូបរាង​កាលពី​ខែសីហា ។

ទោះបី​តួលេខ​មិន​បាន​ហក់​ឡើង​ខ្ពស់​ក៏​ពិតមែន តែ​វា​នៅ​តែ​ជា​លទ្ធផល​វិជ្ជមាន​សម្រាប់​ក្រុមហ៊ុន ។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​បាន​លក់​នាឡិកា​អេ​ឡិច​ត្រូ​និក​ចំនួន​៣​លាន​គ្រឿងក្នុង​រយៈពេល​៨០​ថ្ងៃ​ដំបូង ។ លោក​ដា​នី​ញ៉ែ​ល អុ​ី​វែ​ស បាន​ប្រាប់​ពី​មូលហេតុ​ដែល​ចំនួន​ការ​លក់​មិន​បាន​ហក់​ឡើង​ខ្ពស់​ដូច​ការ​លក់​ទូរស័ព្ទ​iphone ស៊េរី​ថ្មី ពោល​គឺ​មក​ពី​ការ​ផលិត​នាឡិកា Apple Watch ក្រោយ​គេ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា Pebble, Samsung, LG និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​បាន​ដណ្តើម​ទីផ្សារ​មុន ។

នាឡិកា Apple Watch បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ខែសីហា ហើយ​មាន​ម៉ូ​ដែល​ច្រើន​ម៉ូ​ដ​សម្រាប់​ជ្រើសរើស​ដូច​ជា​ម៉ូ​ដែល Watch Sport, Watch Edition និង​ម៉ូ​ដែល Watch ដែល​មាន​ពីរ​ទំហំ គឺ​ទំហំ​៤១​មី​លី្ល​ម៉ែត្រ និង​ទំហំ ៣៨​មី​ល្លី​ម៉ែត្រ ។ ពួក​វា​មាន​តម្លៃ​ចាប់ពី​៦០០ ដុល្លារ​រហូត​ដល់​១.០០០​ដុល្លារ​ឯណោះ ៕