ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ស្នូកឃ័រ​ដ៏​ឆ្នើម​របស់​កម្ពុជា​បាន​រក​ឃើញ​ជោគជ័យ​កាន់តែ​ធំ​នៅ​ក្នុង​អាជីព​របស់​ខ្លួន

2 ឆ្នាំ មុន

កីឡាការិនី​ស្នូកឃ័រ ស្រួ​ង ភា​វី បាន​ឈ្នះ​ជើងឯក​លើក​ដំបូង​ក្នុង​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម ដោយ​ដណ្ដើម​បាន​ពានរង្វាន់ Blue One Resort LPBA Championship…

កីឡាការិនី​ស្នូកឃ័រ ស្រួ​ង ភា​វី បាន​ឈ្នះ​ជើងឯក​លើក​ដំបូង​ក្នុង​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម ដោយ​ដណ្ដើម​បាន​ពានរង្វាន់ Blue One Resort LPBA Championship ផ្នែក​នារី​នៅ​សាធារណរដ្ឋ​កូរ៉េ ។ ការ​ឈ្នះ​បាន​ជើងឯក​នេះ បន្ទាប់​ពី​រូប​នាង​បាន​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ Kim Gayoung គី​ម យ៉ា​ហ្គុ​ង ជា​ជនជាតិ​កូរ៉េ ដោយ​លទ្ធផល​៣​សិត ទល់​នឹង​១​សិត នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ ។

អ្វី​ដែល​រំភើប​ចិត្តជា​ខ្លាំង​នោះ គឺ​ក្នុង​ពេល​ដែល​កីឡាការិនី​ស្នូកឃ័រ​ដ៏​ឆ្នើម​កម្ពុជា​រូប​នេះ​បាន​លើក​ពានរង្វាន់ គឺ​រូប​នាង​បាន​ពោល​ពាក្យ​ជា​ភាសាជាតិ​យើង​ថា អរគុណ​ប៉ា​ម៉ាក់ និង​អរគុណ​ដល់​ប្រជាជន​កម្ពុជា ពេល​នេះ​ខ្ញុំ​លើក​ពាន​បាន​ហើយ ។ កីឡាការិនី ស្រួ​ង ភា​វី បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នោះ គឺជា​ការ​ប្រកួត​កម្រិត​ជើងឯក​ពិភពលោក ដែល​បាន​ធ្វើ​ឡើង​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ រហូត ដល់​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០២១ ។

កីឡាការិនី​ដ៏​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា នោះ​គឺជា​លើក​ដំបូង​ហើយ​ដែល​លោកស្រី​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​បែប​នេះ បន្ទាប់​ពី​លោកស្រី​បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុមហ៊ុន Blue One Resort រយៈពេល​១​ឆ្នាំ​មក ។ ការ​ប្រកួត​នោះ មាន​កីឡាការិនី​ចូលរួម​សរុប​៦៤​នាក់ ដែល​សុទ្ធ​សឹង​ជា​ជើង​ខ្លាំង​កម្រិត​ពិភពលោក ៕

អត្ថបទសរសេរ ដោយ