នាងសុជាតាថ្វាយមធុបាយាសទាំងភាជន៍មាសដល់ព្រះពោធិសត្វ
បន្ទាប់ពីបន់ស្រន់បានបុត្រដូចក្តីបំណងហើយ នៅព្រឹកព្រលឹមព្រះអារុណទើបរះឡើង នាងសុជាតាបានរៀបចំម្ហូបអាហារយ៉ាងប្រណីតឬហៅថាមធុបាយាសដើម្បីយកទៅបូជាដល់ទេវតារក្សាដើមពោធិព្រឹក្សដែលព្រះនាងបានបន់ស្រន់សុំបុត្រនៅទីនោះ ។ នៅពេលមកដល់ក្រោមដើមពោធិព្រឹក្ស ស្រាប់តែនាងសុជាតាឃើញព្រះពោធិសត្វដែលមានពណ៌សម្បុរដ៏ល្អល្អះក្រៃលែង នាងគិតថាជាទេវតាបង្ហាញកាយក៏ដល់នូវក្តីជ្រះថ្លាដ៏ក្រៃលែង ហើយបានថ្វាយមធុបាយាសទាំងភាជន៍មាសដល់ព្រះពោធិសត្វដោយផ្ទាល់ដៃ ។ បន្ទាប់ពីទទួលអាហារដ៏ប្រណីតអំពីនាងសុជាតារួចហើយ…
ចែករំលែកព័តមាននេះ