ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើនលើក​ហើយ ដែល​បង្ក​ការភ្ញាក់ផ្អើល​ដល់​គេឯង ពេលនេះ មក​បង្ក​ការ​ភ្ញាក់​ម្ដងទៀត ដោយ​ប៉ុនប៉ង​លោត​សម្លា.ប់ខ្លួន ពីលើ​ស្ពាន​ច្បារអំពៅ សាជាថ្មី​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​យ៉ាងខ្លាំង ទៅដល់​អ្នកដំណើរ​តាមផ្លូវ និង​កម្លាំង​នគរបាល​ចរាចរណ៍ ប្រចាំការ​នៅ​គោលដៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ទៅ​ជួយ ចាប់​ឃាត់ មិនអោយ​លោត​ចូលទៅក្នុង​ទឹក ខណៈដែល​រូបនាង​ឡើង…

ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​យ៉ាងខ្លាំង ទៅដល់​អ្នកដំណើរ​តាមផ្លូវ និង​កម្លាំង​នគរបាល​ចរាចរណ៍ ប្រចាំការ​នៅ​គោលដៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ទៅ​ជួយ ចាប់​ឃាត់ មិនអោយ​លោត​ចូលទៅក្នុង​ទឹក ខណៈដែល​រូបនាង​ឡើង ទៅលើ​បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស​ចាស់ ប៉ុនប៉ង​លោត​ធ្វើអត្តឃាត សម្លាប់​ខ្លួនឯង​។​

​នារី​ម្នាក់នេះ កាលពី ១​ខែ​មុន បាន​បង្ក​ការភ្ញាក់ផ្អើល​ម្ដង​រួចទៅហើយ ដោយ​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ នឹងត្រូវ​បាន​គេ​ចាប់​ឃាត់​ទាន់ ហើយ​ប៉ុន្មាន​ថ្ងៃ​មុននេះ នៅក្នុង​ខណ្ឌដង្កោ​ម្ដង​ដែរ ហើយ​ត្រូវបាន​គេ​នាំគ្នា​រៃអង្គាស បាន​លុយ​មួយចំនួន ទៅ​ឲ្យ​នាង ដើម្បី​បន្តដំណើរ​ចេញទៅ​បាត់ទៅ​។​

ករណីនេះ បាន​បង្ក​ការភ្ញាក់ផ្អើល កើតឡើង កាលពី​វេលា​ម៉ោង ៣ និង ៤៥​នាទី​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ ប្រចាំការ​នៅក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់ មានទឹក​មុខស្ងួត​ស្រងូតស្រងាត់ បាន​ដើរ​ទៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ដោយ​ក្នុង​ដៃ​មាន​កាន់​ថង់​ខោអាវ​មួយថង់​ផងដែរ​។ លុះ​ទៅដល់​ជិត​ពាក់កណ្ដាល​ស្ពាន ក៏បាន​ដើរ​លើ​បង្កាន់ដៃស្ពាន​ប៉ុនប៉ង​លោត​ចូលក្នុង​ទឹកទន្លេ​។​

​ប្រភព​ដដែល បាន​ប្រាប់​បន្តទៀតថា ដោយ​ឃើញ​បែប​នោះ ក៏បង្ក​ការ​ភ្ញាក់ ហើយ​ទៅដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​ចោមរោម​មើល និង​រាយការណ៍​មកដល់​ពួកគាត់ ដែលជា​កម្លាំង​មាន​សមត្ថកិច្ច​ប្រចាំការ នៅ​គោលដៅ​ខាងលើ​ឲ្យ​ទៅ​ជួយ​ឃាត់​យកមក​ទុក ដើម្បី​រាយការណ៍​ទៅកាន់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​។​

​ពេល​ដែលមាន​ហេតុការណ៍ នារី​វ័យក្មេង​ម្នាក់​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះដែរ ក៏បង្ក​ការភ្ញាក់ផ្អើល​កើតឡើង ទៅដល់​មនុស្ស​ជាច្រើន នាំគ្នា​មក​ចោម​មើល និង​ត្រូវបាន​គេ​ស្គាល់​ថា រូបនាង កាលពី​មួយខែ​មុន ធ្លាប់​បង្ក​ការភ្ញាក់ផ្អើល​កើតឡើង​ម្ដង ដោយ​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​ត្រូវ​បានតែ​ឃាត់​ទាន់ និង​រៃអង្គាស​លុយ​គ្នា​បាន​មួយចំនួន ឱ្យ​នាង​ម្ដង​រួចមកហើយ​។

​មិនតែប៉ុណ្ណោះ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ រូបនាង ក៏បង្ក​ការភ្ញាក់ផ្អើល​នៅឯ​ខណ្ឌដង្កោ​ម្ដង​ដែរ និង​ត្រូវបាន​គេ​រៃអង្គាស បាន​ប្រាក់​មួយចំនួន ឲ្យ​ទៅ​នាង ហើយក៏​បន្តដំណើរ​ចេញ​បាត់ទៅ​។ លុះ​មកដល់ពេលនេះ ក៏​ស្រាប់តែ​លេចមុខ​នាង​ចេញមក​បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី​ម្ដងទៀត នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ​។​

​ក្រោយពេល​កើតហេតុ ក្រោយពី​ទទួលដំណឹង​អំពី​សំណាក់​កម្លាំង​នគរបាល​ចរាចរណ៍ ឈរជើង​នៅ​គោលដៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់​ថា មាន​នារី​ម្នាក់ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ នឹង​ត្រូវបាន​ពួកគាត់​ឃាត់​ទាន់​នោះ ក៏បាន​ចុះមក​មើល ហើយ​មាន​មនុស្ស​ជាច្រើន​នាក់ បានដឹង និង​ស្គាល់​រូបនាង តែងតែ​បង្ក​ការភ្ញាក់ផ្អើល​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ទើប​ធ្វើ​ការណែនាំ​នាង ក៏​បន្តដំណើរ​ចេញ ទៅ​បាត់​ទៀត​ទៅ​៕ ភី ផល​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ