ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ពស់ថ្លាន់​ជាង​៤០​ក្បាល ត្រូវយក​ទៅ​លែងចូល​ព្រៃ​អភិរក្ស​វិញ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​ចំនួន​៤១​ក្បាល ត្រូវ​បាន​មន្ត្រី​ឧទ្យាន​នុ​រក្ស សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប សត្វព្រៃ​ច​ល​ត័

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​ចំនួន​៤១​ក្បាល ត្រូវ​បាន​មន្ត្រី​ឧទ្យាន​នុ​រក្ស សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប សត្វព្រៃ​ច​ល​ត័ យក​ទៅ​លែង​ចូល​ព្រៃ​អភិរ​ក្យ​ធម្មជាតិ ចំណុច​ឡូ​ត៌ អភិរក្ស​ភូមិ​ស្លត ឃុំ​ផ្លូ​ទូក ស្រុក​កំពង់លែង ។ សកម្មភាព​លែង​សត្វ​ពស់ថ្លាន់​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​។

ក្រុម​មន្ត្រី​ឧទ្យាន​អនុរក្ស​ខេត្តកំពង់ឆ្នាំង ដែល​បាន​ចូលរួម ក្នុង​ការ​យក​ពស់ថ្លាន់ ទាំង​៤១​ក្បាល ទៅ​លែង​ក្នុង​ដែន​ឡូត៍​អភិរក្ស ចំណុច​ខាងលើ បានអោយ​ដឹង​ថា សត្វ​ពស់ថ្លាន់​ទាំងនេះ ត្រូវ​បាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​ច​ល​ត័ បាន​ប្រមូល​យក​ពី​ភ្នំ​តា​ម៉ៅ ៣៧​ក្បាល និង​ចាប់ពី​ឈ្មួញ​រកស៊ី​សត្វព្រៃ ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៤​ក្បាល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា​៖ កន្លង​មក ក្រុម​មន្ត្រី​ឧទ្យាន​អនុរក្ស​ខេត្តកំពង់ឆ្នាំង និង ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​ច​ល​ត័ តែងតែ យក​សត្វព្រៃ មាន​ដូច​ជា​ពស់​អណ្តើក ក​ន្ឋា​យ និង​សត្វ​ស្លាប ផ្សេង​ៗ យក​មក​លែង នៅ​ចំណុច​ដែន​ឡូត៍​អភិរក្ស​ស្លត ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​ជា​ញឹកញាប់ ព្រោះថា​៖ តំបន់​នេះ មាន​សុ​វត្តិភាព ដល់​ការ​រស់នៅ របស់​សត្វ​ទាំងនោះ និង​ម្យ៉ាង​វិញ សំបូរ​ដោយ​ព្រៃ​លិច​ទឹក និង​ចំណី ដែល​អាច​ឱ្យ សត្វ​ទាំងនោះ​រស់ និង​បន្ត​ពូជ​ឡើង​វិញ​បាន​ផង​ដែរ ។

ក្រុម​ឧ​ទ្យា​អនុរក្ស​ក៍បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែល​លែង​សត្វ​ខាងលើ​​ក្តី នៅ​ក្រៅ​តំបន់​នោះ​ក្ដី សូម​ជួយ​ថែរក្សា​ការពារ​និង​អភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ ​កុំ​សម្លា.ប់ និង​កុំ​កា.ប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជំរក​សត្វព្រៃ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ