សត្វឆ្កែព្រៃ ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ មិថុនា ២០២១នេះបានបង្ហាញរូបភាព ឆ្កែព្រៃ Dhole ឬក៏ Asiatic…
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ មិថុនា ២០២១នេះបានបង្ហាញរូបភាព ឆ្កែព្រៃ Dhole ឬក៏ Asiatic…
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ មិថុនា ២០២១នេះបានបង្ហាញរូបភាព ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ។
ឆ្កែព្រៃ រស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះ នៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា ។
ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗ អាចមានរហូតដល់ជាង១០ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ ។
កត្តាគម្រាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុក ដែលត្រូវបានយកចូលក្នុងព្រៃ ក្នុងគោលបំណងផ្សេងៗ ។
មានការសិក្សាស្រាវជ្រាវមួយនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (ឆ្នាំ២០១៣-ឆ្នាំ២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា ៖ សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ ៕
ចែករំលែកព័តមាននេះ