ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនគិរី មាន​អ្នកស្លាប់​ម្នាក់ ដោយសារ​ជំងឺ​កូ​វីដ​១៩

5 ខែ មុន
  • រតនគិរី

​ខេត្តរតនគិរី​៖ អ្នកមាន​វិជ្ជមាន​កូ​វិដ​.១៩ នៅក្នុង​តំបន់​ខេត្តរតនគិរី បាន​អ្នកស្លាប់​ម្នាក់​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​។​ ​សេចក្តីប្រកាស លើកឡើងថា ករណី​មនុស្ស​ស្លាប់ ដោយសា​កូ​វិដ​.១៩ នោះ…

​ខេត្តរតនគិរី​៖ អ្នកមាន​វិជ្ជមាន​កូ​វិដ​.១៩ នៅក្នុង​តំបន់​ខេត្តរតនគិរី បាន​អ្នកស្លាប់​ម្នាក់​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​។​

​សេចក្តីប្រកាស លើកឡើងថា ករណី​មនុស្ស​ស្លាប់ ដោយសា​កូ​វិដ​.១៩ នោះ បានកើត​ឡើង នៅវេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ខាងក្រោយ​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី ស្ថិតក្នុង​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​សេចក្តីប្រកាស​លើកឡើងថា ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល ខេត្តរតនគិរី បាន​ចុះ​ទៅយក​សំណាក​សព ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​។ ជា​លទ្ធផល សព​នោះ មាន​វិជ្ជមាន​កូ​វីត​-១៩​។

​ប្រភពព័ត៌មាន​បន្តថា សាកសព​ករណី​កូ​វិដ​នោះ ឈ្មោះ ជា គឹម​ហាម ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ ជា​ពលរដ្ឋ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។ ក្រោយពី​ក្រុមគ្រូពេទ្យ​ពិនិត្យ​សាកសព​រួចរាល់ សព​ក៏​ត្រូវបាន​យកទៅ​បូជា នៅ​ឈាបនដ្ឋាន​វត្តភ្នំ​ស្វាយ នា​ថ្ងៃទី​២៣​មិថុនា​៕ ផង់ វិ​ន​

Picture
Picture
Picture
Picture
Picture
Picture
Picture