ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្តី​ជាប់ចោទ​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​អតីត​ប្រពន្ធ និង​ប្តី​ក្រោយ ពេល​ទៅ​យក​កូនស្រីដែលអតីត​ប្តី​ព្យាយាម​គេច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អតីត​ប្រពន្ធ រួម​ទាំង​ប្តី​ក្រោយ​ត្រូវ​បាន​មន្ត្រី យោធា​ម្នាក់​ដែល អះអាង​ថា ជា​ប្តី​មុន បាន​ចាក់សោ​បង្ខាំង​ទុក និង​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម ខណៈ​ពេល​ដែល​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អតីត​ប្រពន្ធ រួម​ទាំង​ប្តី​ក្រោយ​ត្រូវ​បាន​មន្ត្រី យោធា​ម្នាក់​ដែល អះអាង​ថា ជា​ប្តី​មុន បាន​ចាក់សោ​បង្ខាំង​ទុក និង​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម ខណៈ​ពេល​ដែល​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​បងប្អូន​ទៅ​យក​កូនស្រី អាយុ​១០​ឆ្នាំ ដែល​អតីត​ប្តី​នោះ​យក​ទៅ​លេង ហើយ​ព្យាយាម​គេច ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ប្រមាណ​១១​និង​៤០​នាទី​ថ្ងៃត្រង់ ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ផ្ទះ​ខាង​អត្តីត​ប្តី ដែល​ស្ថិត​នៅ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​រង​ការ​គំរាមកំហែង​ពី​អតីត​ប្តី ឈ្មោះ គួ​ង រ៉ា​ទី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ និង​ប្តី​ក្រោយ ឈ្មោះ ច​ន ម៉េ​ង​ហ៊ា​វ អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​បុរស​ជា​អតីត​ប្តី​ជាប់ចោទ​ដក​កាំភ្លើង​ភ្ជង់​គំរាម ឈ្មោះ​គង់ សា​រ៉ុ​ន អាយុ​ប្រហែល​ជាង ៣០​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

តាម​បុរស​ជា​ប្តី​ក្រោយ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់ រួម​ជាមួយ​ប្រពន្ធ ព្រមទាំង​បងប្អូន​ចំនួន​៥​នាក់ បាន​ធ្វើ​ដំណើរ​មក​ចំណុច ផ្ទះ​ខាងលើ ដែល​ជា​ផ្ទះ​អតីត​ប្តី​របស់​ប្រពន្ធ​គាត់​ក្នុង​គោលបំណង ដើម្បី​មក​យក​កូនស្រី​អាយុ​១០​ឆ្នាំ ដែល​ត្រូវ​អតីត​ប្តី យក​មក​លេង តាំងពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ ២០២១ ដោយ​ប្រាប់​ថា យក​មក​លេង​តែ​៣​ថ្ងៃ ហើយ​បាន​ព្យាយាម​មិន​អោយ​ទាក់ទង ។

តាម​បុរស​ជា​ប្តី​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​នេះ រូប​គាត់ និង​ប្រពន្ធ​បាន​រួម​បងប្អូន បាន​នាំ​គ្នា​មក​យក​កូនស្រី ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​ពេល​ទៅ​ដល់ ក៏​បាន​ជួប​ជាមួយនឹង​ប្រពន្ធ​ក្រោយ​របស់​អតីត​ប្តី​របស់​ប្រពន្ធ​ខ្លួន ដោយ​ប្រាប់​សុំ​មក​យក​កូនស្រី​របស់​ខ្លួន​ត្រ​ឡាប់​ទៅ​ផ្ទះ​វិញ ភ្លាម​ៗ​នោះ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ទៅ​ប្រាប់​អតីត​ប្តី ។

ក្រោយមក​អតីត​ប្តី ក៏​បាន​ហៅ​អតីត​ស្ត្រី​ប្រពន្ធ​ឲ្យ​ចូល​មក​ខាងក្នុង​ផ្ទះ ស្រាប់តែ​ពេល​នោះ ប្រពន្ធ​របស់​អតីត​ប្តី​បាន​បិទទ្វារ​របង​ខ្ទាស់​សោ រួច​អតីត​ប្តី​ក៏​បាន​គំរាមកំហែង និង​ទាញ​កាំភ្លើងខ្លី​តែ​ម្តង ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា បុរស​ជា​ប្តី និង​អតីត​ប្រពន្ធ ត្រូវ​បាន​អតីត​ជា​ប្តី​ភ្ជង់​គំរាម សម្លាប់​ចោល ។ ភ្លាម​ៗ បុរស​ជា​ប្តី និង​ប្អូន​ៗ ទាំងអស់​៣​នាក់ បាន​រត់​ចេញ​មក​ក្រៅ​ប្តឹង​នគរបាល ប៉ុស្តិ៍ ដើម្បី​ទៅ​អន្តរាគមន៍ ។

ដោយឡែក ស្ត្រី​ជា​អតីត​ប្រពន្ធ និង​កូន​ប្តី​ក្រោយ អាយុប្រមាណ​១​ខួប នៅ​ក្នុងផ្ទះ​នោះ​នៅឡើយ ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ស្ត្រី​ជា​ប្រពន្ធ និង​ប្តី​បាន​លែងលះ​គ្នា ហើយ​មាន​ប្តី និង​ប្រពន្ធ​មានកូន​រៀងខ្លួន ដោយ​នោះ​ពេល​ថ្មី​ៗ​នោះ ដោយសារ​តែ​នឹក​កូនស្រី​បុរស​ជា​អតីត​ប្តី បាន​សុំ​យក​កូន​ទៅ​លេង​ហើយ ព្យាយាម​ផ្តាច់ទំនាក់ទំនង​កូន ទើប​ស្ត្រី​ជា​អតីត​ប្រពន្ធ​នាំ​ប្តី​ក្រោយ​ទៅ​យក មានរឿង​រ៉ាវ​នេះ​តែ​ម្តង ។

តាម​នគរបាល​ប៉ុស្តិ៍ ឬ​ស្សី​កែវ បានអោយ​ដឹង​ថា រឿង​នេះ​មានការ​យល់​ច្រឡំ​គ្នា ហើយ​ប្តី​ក្រោយ​ភ័យ ក៏​បានរ​ត់ទៅ​ប្តឹង​នគរបាល ។ បន្ទាប់​ពី​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ ក្រោយមក​ពួក​គេ​ក៏​បាន​សម្របសម្រួល​គ្នា​វិញ​ដើម្បី បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ