ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2020 ៖ រហូត​មក​ដល់​ពេល​នេះ មាន​ប៉ុន្មាន​ក្រុម​ហើយ​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ?

2 ឆ្នាំ មុន

អន្តរជាតិ ៖ គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ នេះ ការ​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​នៃ​ព្រឹត្តិការណ៍ Euro 2020 បាន​រក​ឃើញ​

អន្តរជាតិ ៖ គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ នេះ ការ​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​នៃ​ព្រឹត្តិការណ៍ Euro 2020 បាន​រក​ឃើញ​ក្រុម​តំណាង​ប្រទេស​ចំនួន​១១​ហើយ ដែល​កក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ក្នុង​នោះ​រួម​មាន អ៊ី​តា​លី​, បែ​ល​ហ្ស៊ី​ក​, ហូ​ឡង់​, វែ​លស៍​, ដា​ណឺ​ម៉ាក​, អូ​ទ្រី​ស​, ស្វី​ស​, សាធារណរដ្ឋ​ឆែក​, អង់គ្លេស​, ស៊ុ​យ​អែ​ត និង​បារាំង​។

ក្នុង​ចំណោម​ទាំង​១១​ក្រុម ដែល​បាន​កក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ ត្រូវ​បាន​បែងចែក​តាម​ចំណាត់ថ្នាក់​ទៅ​តាម​ពូ​ល​នីមួយ​ៗ ដូច​ជា​ ៖

អ៊ី​តា​លី (​ពូ​ល A), បែ​ល​ហ្ស៊ី​ក (​ពូ​ល B) និង ហូ​ឡង់ (​ពូ​ល C) គឺជា​ក្រុម​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល​រៀង​ៗ​ខ្លួន​។ ដោយ​ទាំង​៣​ក្រុម​នេះ មាន​៩​ពិន្ទុ​ពេញ​បាន​ពី​ការ​ប្រកួត​ទាំង​៣​ជុំ​។​ចំណែកឯ វែ​លស៍ (៤​ពិន្ទុ​ក្នុង​ពូ​ល A), ដា​ណឺ​ម៉ាក (៣​ពិន្ទុ​ក្នុង​ពូ​ល B) និង អូ​ទ្រី​ស (៦​ពិន្ទុ​ក្នុង​ពូ​ល C) គឺជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ នៅ​ក្នុង​ពូ​ល​រៀង​ៗ​ខ្លួន​។

ដោយឡែក ស្វី​ស នៅ​ក្នុង​ពូ​ល A ក្រោយ​បញ្ចប់​ការ​ប្រកួត​៣​ជុំ នៅ​ចំណាត់ថ្នាក់​លេខ​៣ មាន​៤​ពិន្ទុ បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ​៣​ល្អ​។ ស្រប​ពេល​ដែល សាធារណរដ្ឋ​ឆែក (​ពូ​ល D), អង់គ្លេស (​ពូ​ល D), ស៊ុ​យ​អែ​ត (​ពូ​ល E) និង​បារាំង (​ពូ​ល F) ក៏​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ស្វ័យប្រវត្តិ បើ​ទោះជា​លេង​ទើបតែ​បាន​២​ប្រកួត​ក៏​ដោយ​។ ដោយសារ​ទាំង​៤​ក្រុម​នេះ រកបាន​៤​ពិន្ទុ​ក្នុង​ពូ​ល​រៀង​ៗ​ខ្លួន​។ មាន​ន័យ​ថា ប្រសិនបើ​មិន​អាចយ​កបាន​លេខ​១ ឬ​លេខ​២ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​៣ ក៏​ពួក​គេ​នៅ​តែ​ជា​ក្រុម​លេខ​៣​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ