ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កូ​វី​ដ​១៩​ថ្មី ៦៥​នាក់​ថែម​ទៀត អ្នក​ពាក់​ព​ន្ធ័​ផ្ទាល់​២៣​នាក់ និង​ស្លា​.​ប់​ថ្មី​ម្នាក់​នៅ​ស្វាយ​រៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៦៥​នាក់ (​ស្រី​៤៤​នាក់​) ក្នុង​នោះ​មា​នក​កម្មករ​-​កម្មការិនី​រោងចក្រ​ចំនួន​៤២​នាក់ អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩ ចំនួន​

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៦៥​នាក់ (​ស្រី​៤៤​នាក់​) ក្នុង​នោះ​មា​នក​កម្មករ​-​កម្មការិនី​រោងចក្រ​ចំនួន​៤២​នាក់ អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វី​ដ​១៩ ចំនួន​២២​នាក់ (​វិជ្ជមាន​កូ​វី​ដ​១៩), ករណី​ស្លា​.​ប់​ថ្មី​ម្នាក់ គឺ​ស្ត្រី​វ័យ​៤២​ឆ្នាំ​ស្លា​.​ប់​នៅ​ក្នុងផ្ទះ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​២៣​នាក់ រួម​ទាំង​ករណី​ជា​សះស្បើយ​ចំនួន​៦៨​នាក់ (​ស្រី​២៥​នាក់​) នេះ​បើ​តាម​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ ។

ហើយ​ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៦៤​នាក់​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ ចំនួន​១៧​នាក់​, បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​០៨​នាក់ និង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​១៩ ក្រុង​បា​វិត ចំនួន​៣៩​នាក់​។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ចូលរួម​ប្រុង​ប្រ​យ​ត្ន័​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ទៅ​សហគមន៍ ។ ហើយ​រដ្ឋបាល​ស្វាយ​រៀង ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ ដោយ​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺ​បំពង់​.​ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ តាម​រយៈ​លេខ​ទូរស័ព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ​សិន ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ មិថុនា ២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​សរុប​១,៥៧០​នាក់ ស្រី​៩១២​នាក់ ជា​សះស្បើយ​សរុប​១០៧៦​នាក់ ស្រី​៦០៦​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៨៣​នាក់ ស្រី​៣០៣​នាក់ និង​ករណី​ស្លា​.​ប់​កើនឡើង​១១​នាក់ ស្រី​០៤​នាក់​។ សូម​មើល​សេចក្តី​ប្រកាស​លម្អិត​នៅ​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ