ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្រូទាយ​ម្នាក់ នៅ​ផ្សារ​វាល​យន្ត ខេត្តស្វាយរៀង ស្លា.ប់​ដោយសារ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២១ មិថុនា ២០២១​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់​ឈ្មោះ ទេស…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២១ មិថុនា ២០២១​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់​ឈ្មោះ ទេស សា​រឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មានមុខ​របរ​គ្រូទាយ បាន​ទទួលមរណភាព​ស្លាប់​ដោយសារ ជំងឺ​កូ​វី​ដ​-១៩ ។

អ្នក​គ្រូទាយ ទេស សា​រឿ​ន រស់នៅ​ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយ​រៀង បាន​បើកមុខ​របរ ទស្សន៍​ទាយ នៅ​ក្នុង​ផ្សារ​វាល​យន្ត ត្រូវ​បាន​រក​ឃើញ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ គិត​ចាប់ពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មក ។

ប្រសិនបើ​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ឫ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ កូ​វី​ដ​១៩ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត ។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ