ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​​នៅ​ជើងភ្នំ​ឱ​រ៉ា​ល់​ជាង20ហិ​កតា កំពុង​ត្រូវ​បាន​​គេ​​លួច​ឈូស​​​​យក​ធ្វើ​ជា​កម្មសិទ្ធិ​ហើយ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ដី​ព្រៃឈើ​តាម​ជើងភ្នំ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ប្រមាណ​ជាង២០ហិ​កតា នៅ​ក្នុងភូមិសាស្ត្រ​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាល ទឹក​ស្រុក​ទឹកផុស​ត្រូវ​បាន​ជនល្មើសលួច​ឈូស​ឆាយ​ទន្ទ្រាន​ហ៊ុំ​ព័ទ្ធ​របង​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ពេល​ថ្មី​ៗនេះ ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា ពលរដ្ឋ​ថា​ មាន​គេ​ឈូស​យក​ដី​ព្រៃ​តាម​ជើងភ្នំ​នៅ​ក្នុង​តំបន់​ខាងលើ​ទាំង​យប់​ទាំង​ថ្ងៃ…

ខេត្ត​កំពង់ឆ្នាំង ៖ ដី​ព្រៃឈើ​តាម​ជើងភ្នំ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ប្រមាណ​ជាង២០ហិ​កតា នៅ​ក្នុងភូមិសាស្ត្រ​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាល ទឹក​ស្រុក​ទឹកផុស​ត្រូវ​បាន​ជនល្មើសលួច​ឈូស​ឆាយ​ទន្ទ្រាន​ហ៊ុំ​ព័ទ្ធ​របង​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ពេល​ថ្មី​ៗនេះ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា ពលរដ្ឋ​ថា​ មាន​គេ​ឈូស​យក​ដី​ព្រៃ​តាម​ជើងភ្នំ​នៅ​ក្នុង​តំបន់​ខាងលើ​ទាំង​យប់​ទាំង​ថ្ងៃ ក្រុម​អ្នក​យក​ព័​ត៌ មាន​យើង​ក៏​បាន​ធ្វើការ​បង្ហោះ​ដ្រូ​ន​ថត​យក​ទីតាំង បទល្មើស​ខាងលើ​នេះ​មាន​២​កន្លែង ដែល​ក្នុង​១​ក​ន្លែ ង​ៗ​ត្រូវ​គេ​ឈូស​អស់​ជាង ១០ ហិ​កតា សរុប​ទាំង​២​កន្លែង​ប្រមាណ​ជាង ២០ ហិ​កតា ។ ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​ថត​បាន​សកម្មភាព​របស់​ត្រាក់​ទ័រ១គ្រឿង​កំពុង​ឈូស​ឆាយ​ព្រៃ​ជើងភ្នំ​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ​ផង​ដែរ ។

ទាក់ទង​នឹង​បទល្មើស​ខាងលើ​នេះ លោក ណុ​ប សុ​ភ័​ក្ត មន្ត្រី​ការពា​រដែ ន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បាន​បញ្ជា ក់តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ​២០២១​នេះ​ថា កាលពី​៣ ថ្ងៃមុន​លោក​ក៏​បាន​ចុះ ទៅ​ចុច​និ​យា មកា​រលើ​ទីតាំង​បទល្មើស​ខាងលើ​នេះ​រួច​ហើយ និង​ក៏​បាន​ធ្វើ​របាយ ការណ៍​ដាក់​ជូន​ទៅ​លោក​អនុ​ប្រ​ធា ន​មន្ទីរ​ទទួល​បន្ទុក​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ឱ​រាល់​រួច​ហើយ​ផង​ដែរ ដើម្បី​មាន​វិធា​ការ​តាម​ច្បាប់ ។

ឆ្លើយ​តប​ជាមួយ​ក្រុម​អ្នក​យក​ព័​ត៌ មាន​យើង លោក ឡេ​ង សំ​អេ​ត អនុ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​ទទួល​បន្ទុក​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា​នេះ​ថា បទ ល្មើស​ក្នុង​ដែន​ខាងលើ​នេះ​លោក​ទទួល​បាន​របាយការណ៍​ពី​មន្ត្រី​លោក​រួច​ហើយ និង​ក៏​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​រួច​ហើយ​ផង​ដែរ គឺ​ត្រូវ​ចំណាត់ការ​តាម​និ​តិ​វិធី​ច្បា ប់​នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ​ដោយ មិន​លើកលែង​នោះ​ឡើយ ។

ទាក់ទង​នឹង​បទល្មើស​នេះ​ដែរ​លោក​សូត្រ​សង់ អភិបាលស្រុក​ទឹកផុស​បាន​បញ្ជាក់​ថា កាលណា​ធ្វើ​ខុស​ពី​ដី​មាន​ប័ណ្ណ​គឺ​ខុស​ច្បាប់​ហើយ បើ​លើ​ដី​ដែន​ដែនជម្រកសត្វព្រៃ​នោះ គឺ​ពិតជា​មិន​យោគយល់​ឡើយ ទាំង​ជំនាញ និង​អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធា ន​ការ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ