ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែកធ្វើរោងកម្មករ ​ក្លាយជា​អគ្គិភ័យ​ឆាប​ឆេះ​​ផ្អើ.ល​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រោង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង ត្រូវ​បាន​អ​គ្គី​​ភ័យ​ឆាបឆេះ​អស់​​ទាំង​ព្រឹក ​ខ​ណៈ​ពេល​ដែល​ជាង​ផ្សារ​ដែក

រាជធានី​ភ្នំពេញ ​៖ រោង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង ត្រូវ​បាន​អ​គ្គី​​ភ័យ​ឆាបឆេះ​អស់​​ទាំង​ព្រឹក ​ខ​ណៈ​ពេល​ដែល​ជាង​ផ្សារ​ដែក ជ្រុះ​ផ្កាភ្លើង​ឆាបឆេះ​ក្លាយជា​អគ្គី​ភ័យ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥៨២ ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ម្ចាស់ផ្ទះ​រោងកម្មករ​​ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ​ទេព សៅ​សុភ​ក្ត្រា ​ភេទ​ប្រុស​ អាយ​៣៣​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​សាងសង់​។

តាម​ប្រភព​ព័ត៌​មានបាន​អោយ​ដឹង​ថា នៅ​មុន​ពេល​ហេតុ ​កម្មករ​ផ្សារ​ដែក​បាន​មក​ផ្សារ​ដែក​​ដំបូល​​រោង​ស្នាក់​នៅ​បន្ថែម​ទៀត​សម្រាប់​កម្មករ​ស្នាក់​នៅ ស្រាប់តែ​ធ្លាក់​កំទេច​ផ្កាភ្លើង​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​របស់របរ និង​​ខោអាវ​ ក្លាយជា​អគ្គី​ភ័យ ឆាប​ឆេះ​យ៉ាង​ស​ន្ទោ​សន្ធៅ ។​ ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ដែរ​ តែ​ពុំ​​រលត់ឡើយ​ ហើយ សមត្ថ​កិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ក៍បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់ អគ្គី​ភ័យ​ចំនួន​៣​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​អស់​២​គ្រឿង​ ទើប​ភ្លើង​បាន​រលត់ ​ពុំ​បណ្តាល​អោយ​ឆេះឆ្លង​​រាលដាលឡើយ​។

​តាម​នគរបាល​អោយដឹង​ថា រោង​ស្នាក់​នៅ​ចំនួន​១០​បន្ទប់​ត្រូវ​ភ្លើង​ឆាបឆេះ បណ្តាល​ឱ្យ​សម្ភា​រះ រួម​មាន​ខោអាវ ឆ្នាំងបាយ និង​ម៉ូតូ​២​គ្រឿង ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀត ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត ។​ ទោះបីជា​យ៉ាងណា ពុំ​​បណ្តាល​អោយ​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ