ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស​ម្នាក់​ផ្លោះ​របង​រត់គេច​ពី​កន្លែង​ព្យាបាល​កូ​វី​ដ ផ្អើល​ខណ្ឌ​ចំនួន​៣​តាម​ចាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ស្បែក​ខ្មៅ​ជា​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ចំការមន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពេល

រាជធានី​ភ្នំពេញ ៖ បុរស​ស្បែក​ខ្មៅ​ជា​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ចំការមន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពេល​ដែល​រូបគេ​ឡើង​របង​ព្យាយាម​រត់គេច​ចេញពី​កន្លែង​ព្យាបាល​នៃ​មន្ទីរពេទ្យ​របេង​នោះ​។

ករណី​នេះ​ខាងលើ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែ មិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​មន្ទីរពេទ្យ​ព្យាបាល​របេង និង​ហង់​សិន ផ្លូវ​លេខ​២៨៨ ស្ថិត​ក្នុងភូមិ​១ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ដែល​បាន​ព្យាយាម​រត់គេច​ខ្លួន​ពី​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរ​របេង និង​ត្រូវ​បាន​ចាប់ខ្លួន​បាន​វិញ​នោះ គឺ​មានឈ្មោះ គ្រី​ស្ទី​ន​ណូ សាន់​តូ​ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​ប្រេ​ស៊ី​ល ។

មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ មាន​បុរស​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​១៩ ខាងលើ​នេះ បាន​លួច​ផ្លោះ​របង​រត់​ចេញ​ទៅ​ខាងក្រៅ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​។ លុះដល់​វេលា​ម៉ោង​៤​និង​៣០​ល្ងាច ថ្ងៃ​ទី​២០ ខែមិថុនា ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ជា​ម្ចាស់​គោលដៅ បាន​សហការ​ជាមួយនឹង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បឹង​កេងកង និង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា បាន​នាំ​គ្នា​ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នៅ​ម្តុំ​ខាង​មុខ​រោងកុន​គិរី​រម្យ​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា បុរស​ស្បែក​ខ្មៅ ជា​ជនជាតិ​ប្រេ​ស៊ី​ល មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ខាងលើ​នេះ បាន​មក​ស្នាក់​នៅ​ព្យាបាល​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មក គឺ​បាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ​ៗ ស្រាប់តែ​រូបគេ​លួច​ផ្លោះ​របង​រត់​ចេញ​ទៅ ហើយ​ក៏​ត្រូវ​បាន​តាម​ចាប់​មក​វិញ រួច​យក​មក​ប្រគល់​ឱ្យ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​របេង​វិញ​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌចំការមន និង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា បំពាក់​ដោយ​អាវ​ការពារ​ជំងឺ​កូ​វី​ដ​-១៩ និង​សម្ភារៈ​គ្រឿង​បំពាក់​សម្រាប់​អន្តរាគមន៍ ធ្វើការ​ឃាត់ខ្លួន និង​បង្ខំ​ឲ្យ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​រូប​នេះ​ឡើង​រថយន្ត ទៅ​កាន់​ទីតាំង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ វិញ បន្ទាប់​ពី​បុរស​ស្បែក​ខ្មៅ​រូប​នេះ បាន​រត់​ចេញពី​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ នៃ​មន្ទីរពេទ្យ​ព្យាបាល​រោគ​របេង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។

ពាក់ព័ន្ធ​នឹង​ករណី​រត់គេច​នេះ​ដែរ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើ នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ