ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​ជួប​តៃប៉ិ ឬ​កោះ​ហ្គា​ម នៅ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​ត្រៀម​ចូលរួម​ប្រកួត​ពាន​ជើងឯក​ទ្វីបអាស៊ី ចិន ២០២៣ (AFC Asian

​រាជធានី​ភ្នំពេញ ​៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​ត្រៀម​ចូលរួម​ប្រកួត​ពាន​ជើងឯក​ទ្វីបអាស៊ី ចិន ២០២៣ (AFC Asian Cup™) សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ (​វគ្គ Play-off) ជា​បន្ត​ទៀត​អាចនឹង​ជួប​ប្រកួត​ជាមួយ​តៃប៉ិ ឬ​កោះ​ហ្គា​ម ។

ដំបូង​ឡើយ​ពូ​ល​កម្ពុជា គ្រោង​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ហុងកុង​, ម៉ា​ល់​ឌី​វ​, ស្រី​លង្កា​, នេ​ប៉ា​ល់ និង​មី​យ៉ា​ន់​ម៉ា​ ប៉ុន្តែ​ពេល​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​បាន​សម្រេច​ជា​ផ្លូវការ​ហើយ ដោយ​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត​ជម្រុះ​។

ក្រុម​ទាំង​៤​ដែល​ត្រូវ​ប្រកួត​ជម្រុះ​រួម​មាន ឥណ្ឌូ​នេ​ស៊ី​, កម្ពុជា​, តៃប៉ិ និង​កោះ​ហ្គា​ម​ក្នុងខណៈ​ដែល​ក្រុម​ខាងលើ​មួយ​ចំនួន​បាន​កៅអី​ទៅ​វគ្គ​ចែក​ពូ​ល​រួចរាល់​ហើយដោយ​សារ​យោង​លើ​ចំណាត់ថ្នាក់​របស់​គេ​នៅ​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក​។

ជាមួយ​គ្នា​ផង​ដែរ ឥណ្ឌូ​នេ​ស៊ី និង កម្ពុជា ត្រូវ​បាន​ចាប់​ឲ្យ​នៅ​កែវ​សន្លឹក​ឆ្នោត​ទី​១ តៃប៉ិ និង​កោះ​ហ្គា​ម​នៅ​ដែរ ដូច្នេះ​កម្ពុជា អាច​ជួប​ក្រុម​ទាំង​ពីរ​នេះ​រវាង តៃប៉ិ និង​កោះ​ហ្គា​ម ហើយ​ការ​ចាប់ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ខាង​មុខ​នេះ ​រីឯ​ការ​ប្រកួត​គ្រោង​នឹង​ធ្វើ​ឡើង​ចំនួន ២​ជើង​ដូច​គ្នា ហើយ​គ្រោង​ធ្វើ​នៅ​ដើមខែ​កញ្ញា ពោល​គឺ​ជើង​ទី​១ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១​។

​ចំពោះ​ក្រុម​ដែល​ឈ្នះ​នឹង​បាន​កៅអី​ឡើង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup™) ដែល​ជា​ជុំ​ចុង​ក្រោយ​បន្ត​ទៀត ដោយ​មាន ២២​ក្រុម​កំពុង​រង់ចាំ​រួច​ជា​ស្រេច​ ។ ​ទោះជា​យ៉ាងណា​សម្រាប់​៣​ក្រុម​ខាងលើ​កម្ពុជា​មានការ​បារម្ភ​ខ្លាំង​តែ​ក្រុម​ឥណ្ឌូ​នេ​ស៊ី​ប៉ុណ្ណោះ រីឯ​ក្រុម​ផ្សេង​ទៀត​អាច​ស៊ីសង​គ្នា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ