ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​កំពូល​ថៃ Ratchaburi បញ្ចូល​ឈ្មោះ​តារាល្បី១រូប​ សម្រាប់​ការ​ប្រកួត AFC Champions League

2 ឆ្នាំ មុន

ថៃ ៖ ក្លិប​បាល់ទាត់ Ratchaburi នៃ​លី​គ​កំពូល​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​ចុះ​កុងត្រា​រយៈពេល​៦​ខែ

ថៃ ៖ ក្លិប​បាល់ទាត់ Ratchaburi នៃ​លី​គ​កំពូល​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​ចុះ​កុងត្រា​រយៈពេល​៦​ខែ ជាមួយ​តារា​សម្តែង និង​ចម្រៀង​ដ៏​ល្បីឈ្មោះ​របស់​ថៃ គឺ​លោក “Tono” Pakin Khamvilaisak ដើម្បី​បញ្ចូល​ឈ្មោះ​រូបគេ ក្នុង​បញ្ជី​កីឡាករ​ត្រៀម​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ AFC Champions League 2021​។

ជាមួយ​វត្តមាន​តារា​សម្តែង និង​ចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​វ័យ​៣៥​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ក្នុង​វិស័យ​បាល់ទាត់​ថៃ​។ Tono បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ Ratchaburi មុន​ពេល​កុងត្រា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្លិប Ratchaburi បានឱ្យ​ដឹង​ថា Tono នឹង​ពាក់អាវ​លេខ ៩៦ ជាមួយ​ឈ្មោះ​នៅ​ខាងក្រោយ​ថា «PHAKIN»​។ ហើយ​រូបគេ​បាន​ត្រៀមខ្លួន​រួច​ហើយ សម្រាប់​ការ​ប្រកួត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

សូម​បញ្ជាក់​ជូន​ថា Ratchaburi ស្ថិត​ក្នុង​ពូ​ល G ដែល​នឹង​ត្រូវ​តទល់​ជាមួយ​ក្លិប Pohang Steelers (​កូរ៉េ​ខាងត្បូង​), Nagoya Grampus (​ជប៉ុន​) និង​ក្លិប Johor Darul Ta’zim (​ម៉ា​ឡេ​ស៊ី​)​។ ដោយ​ការ​ប្រកួត​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ