ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កាយ​វប្បកម្ម​៤​រូប ត្រូវ​បាន​មន្ត្រី​សហព័ន្ធ រំពឹង​ថា​ឈ្នះ​មេដាយ​ជូន​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបី​កាលបរិច្ឆេទ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម កំពុង​មាន​ភាព​

រាជធានីភ្នំពេញ ៖ ទោះបី​កាលបរិច្ឆេទ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម កំពុង​មាន​ភាព​ស្រពេចស្រពិល​ដោយសារ​តែ​ចង់​លើក​ពេល​ក្ដី ក៏​ក្រុមកីឡា​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា នៅ​តែ​បន្ដ​ខិតខំ​ប្រឹងប្រែង​ជា​និច្ច ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​មួយ​។ មន្ត្រី​សហព័ន្ធ ដែល​សម្រេច​បញ្ជូន​កីឡាករ​៤​រូប​អោយ​តំណាង​កម្ពុជា ក៏​ហាក់​បង្ហាញ​ភាព​ជឿជាក់​សម្រាប់​លទ្ធផល​ដណ្ដើម​មេដាយ​ផង​ដែរ​។

លោក សុខ វណ្ណៈ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កីឡាករ​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា ៤​រូប រួម​មាន​កីឡាករ កែវ សំណាង​, កីឡាករ ទ្រី​ង ចាន់​, កីឡាករ អ៊ុ​ន បូ​រ៉ាត់ និង កីឡាករ អ៊ុត សុធា ដែល​ជា​អតីត​បុរសឯក កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ ស្រប​ពេល​ដែល​អ្នក​ទាំង​៤ ក៏​សុទ្ធតែ​មាន​រាង​កាយ​សម​ស្រប​តាម​ការ​ចង់បាន​របស់​គណៈកម្មការ​កាយ​វប្បកម្ម​អន្តរជាតិ​។

កីឡាករ២​រូប លោក​ថា​ បាន​ហ្វឹកហាត់​នៅ​ក្លិប​ផ្ទាល់ខ្លួន ហើយ​២​នាក់​ទៀត គឺ​បាន​ហ្វឹកហាត់​នៅ​ក្លិប​ផ្សារ​សំណង់​១២ តែ​គ្មាន​អ្នក​ណា​ម្នាក់​មិន​ខិតខំ​ប្រឹងប្រែង​នោះ​ទេ បើ​ទោះ​ម្នាក់​ៗ​មាន​រាង​កាយ​ត្រូវ​ស្ដង់ដារ​ទៅ​ហើយ​។ ក្នុង​បរិបទ​កូ​វី​ដ​-១៩ នេះ លោក​ថា​កីឡាករ​ទាំងអស់ មិន​អាច​ប្រមូលផ្ដុំ​ជុំ​គ្នា​បាន តែ​កីឡាករ​ម្នាក់​ៗ បាន​ខិតខំ​រៀង​ៗ​ខ្លួន ហើយ​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ កីឡាករ​ទាំងអស់ តែង​ណាត់ជួប​គ្នា ដើម្បី​កែ​លម្អ​ចំណុច​ខ្វះខាត ក៏​ដូច​ជា​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​បន្ថែម​។ ការ​ហ្វឹកហាត់​របស់​កីឡាករ​ទាំង​៤ គឺ​មាន​រយៈពេល​ជិត​៣​ខែ​ហើយ ដោយ​សហព័ន្ធ​សង្កេត​ឃើញ​កីឡាករ​ម្នាក់​ៗ ពិតជា​មានការ​ខិតខំ​ប្រឹងប្រែង ហើយ​កាយសម្បទា ក៏​មានការ​រីក​ចម្រើន​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

សហព័ន្ធ​កំពុង​បន្ដ​ជំរុញ​យកចិត្តទុកដាក់ និង​តាមដាន​ការ​ហ្វឹកហាត់​របស់​កីឡាករ​ទាំងអស់ ដើម្បី​ធានា និង​ពង្រឹង​នូវ​សមត្ថភាព បច្ចេកទេស ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ទោះបី​ព្រឹត្តិការណ៍​នេះ អាច​មានការ​ប្រែប្រួល​កាលបរិច្ឆេទ​ប្រកួត ឬ​អត់​ក៏​ដោយ តែ​លោក​ថា កីឡាករ​ទាំង​៤ ពិតជា​មានឱកាស​ខ្ពស់​ដណ្ដើម​បាន​មេដាយ​។ កីឡាករ ទាំង​៤ រួម​មាន កែវ សំណាង​, ទ្រី​ង ចាន់​, អ៊ុ​ន បូ​រ៉ាត់ និង អ៊ុត សុធា សុទ្ធតែ​មាន​មហិច្ឆតា​ខ្ពស់​ ។ ​ក្ដី​សង្ឃឹម​នេះ គឺ​ដោយសារ​តែ​កន្លង​មក​ក្រុមកីឡា​កាយ​វប្បកម្ម​ធ្លាប់​បាន​បញ្ជូន​កីឡាករ​ទៅ ហើយ​ធ្លាប់​បាន​ឈ្នះ​មេដាយមាស ៥, ប្រាក់ ៣, និង​សំរឹទ្ធ ២ ពី​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ និង​ឈ្នះ​មេដាយមាស ២, ប្រាក់ ១ និង​សំរឹទ្ធ ២ ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក​រួច​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ