ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! គ្រាន់តែ​រឿង​លេង​បាល់ទះ​ភ្នាល់​ដាក់​លុយ រៀប​គំរោង​ផ្តាច់ជីវិត​ជន​រង​គ្រោះ​ដល់​មុខ​ផ្ទះ

2 ឆ្នាំ មុន
  • តាកែវ

បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ឃាត​.​កម្ម​ដ៏​ឃោ​.​ឃៅ​មួយ​កើតឡើង រវាង​ភាគី​អ្នក​ឈ្នះ​២​នាក់​បងប្អូន បានកា​.​ប់​ប្រហារ​គ្នា​ទៅ​លើ​ភាគី​អ្នក​ចាញ់​ម្នាក់ បណ្តាល​ឲ្យ​

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ឃាត​.​កម្ម​ដ៏​ឃោ​.​ឃៅ​មួយ​កើតឡើង រវាង​ភាគី​អ្នក​ឈ្នះ​២​នាក់​បងប្អូន បានកា​.​ប់​ប្រហារ​គ្នា​ទៅ​លើ​ភាគី​អ្នក​ចាញ់​ម្នាក់ បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុង​ថ្លុក​ឈា​.​ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​បង្កើត​ខាងលើ ដែល​ម្នាក់​ឈ្មោះ ម៉ង សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ង សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​បាន​មាន​គំរោងការ​គិត​ទុកជា​មុន ដោយ​បាន​នាំ​គ្នា​ទៅ​កា​.​ប់​ប្រហារ​លើ​ជន​រង​គ្រោះ​ឈ្មោះ មាំ​ង ខែមរៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ធ្វើ​ឲ្យ​រង​របួស​ដាច់​ក​.​ដៃ​ខាងឆ្វេង និង​.​ក ព្រមទាំង​របួស​ជា​ច្រើន​កន្លែង​ទៀត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ហូរ​ឈា​.​ម​ដេក​ដួល​រហូត​ដល់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​លើ​ដី​មុខ​ផ្ទះ​តែ​ម្តង ។

ក្រោយ​ពី​កា​.​ប់​ប្រហារ​ជន​រង​គ្រោះ​រួច ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​បាន​រត់គេច​ខ្លួន​បាត់​ទាំង​យប់ ។ ដែល​ករណី​ខាងលើ​នេះ បើ​តាម​សាក្សី​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មានការ​កា​.​ប់​ជន​រង​គ្រោះ​ឥត​ប្រណី​នេះ គឺ​ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សំដី រឿង​លេង​បាល់ទះ​ភ្នាល់​ដាក់​លុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ