ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ បន្ថែម​២៩​នាក់ ជា​សះស្បើយ​១០​នាក់ និង​ស្លា.ប់​ម្នាក់​នៅ​ថ្ងៃ​ទី​១៨​មិថុនា

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​២៩​នាក់ អ្នកជា​សះស្បើយ​ចំនួន​១០​នាក់…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​២៩​នាក់ អ្នកជា​សះស្បើយ​ចំនួន​១០​នាក់ និង​ស្លាប់​ម្នាក់ ។

អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១១​នាក់ ជា​ករណី​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដែល​មាន​ប្រភព​ដើម​មក​ពី​ស្រុក​ជីក្រែង ។ អ្នក​វិជ្ជមាន ​០១នាក់ ជា​ករណី​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដោយ​មាន​អាការ​សង្ស័យ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វី​ដ​-១៩ ទទួល​បាន​លទ្ធផល​វិជ្ជមាន ។ ចំពោះ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៤​នាក់ ក្រុមការងារ​សន្និដ្ឋាន​បឋម​ថា​ជា​ករណី​ប្រភព​ឆ្លង​ក្នុង​សហគមន៍​ថ្មី នៅ​ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង និង​ឆ្លង​ពី​អ្នក​បើក រថយន្ត​ដឹក​ទំនិញ ដែល​ចេញ​-​ចូល ទទួលទាន​អាហារ​នៅ​ទីតាំង​នេះ​ញឹកញាប់ ។ ក្នុង​នោះ​អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ បាន​ស្លាប់ ក្រោយ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ។ ដោយឡែក អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១០​នាក់​ទៀត ជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ និង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣​នាក់​គឺជា​អ្នកបើកបរ​រថយន្ត​មក​ពី​ខេត្តកំពង់ស្ពឺ ។

អ្នកជា​សះស្បើយ​ទាំង​១០​នាក់ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

នៅ​ថ្ងៃនេះ​ដែរ មាន​ករណី​ស្លាប់​អ្នក​វិជ្ជមាន ចំនួន​១​នាក់ ឈ្មោះ ឈី​វ រ៉ា​ន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ភេសជ្ជ ប្រហិត​ចៀន នៅផ្ទះ ស្ថិត​ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង និង​មានការ​ពាក់ព័ន្ធ​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​នេះ អ្នក​បើករថយន្ត​ដឹក​ទំនិញ និង​កម្មករ​លើក​ទំនិញ​(​ទំនិញ​ភាគច្រើន​ជា​ស៊ីម៉ង់​) ។ ដោយ​មាន​អាការ​គ្រុនក្ដៅ​ខ្លាំង និង​ពិបាក​ដកដង្ហើម ក្រុម​គ្រួ​សារបាន​បញ្ជូន លោក ឈី​វ រ៉ា​ន់ ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត វេលា​ម៉ោង​០១​និង​១៥​នាទី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វី​ដ​-១៩ ទទួល​បាន​លទ្ធផល​វិជ្ជមាន នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ អ្នកជំងឺ​បាន​ស្លាប់ នៅ​វេលា​ម៉ោង​០២​និង​១០​នាទី នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ។

មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៥៦៣​នាក់ បាន​ព្យាបាល​ជា​សះ​-​ស្បើយ សរុប​ចំនួន​១៤៦​នាក់ ស្លាប់​សរុប​៥​នាក់ និង​៤១២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ