ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករ ៣​ឃុំ ភ្ជួរ​ដីស្រែ​ចំការ ប្រទះ​គ្រាប់​មិនទាន់​ផ្ទុះ ១១៤​គ្រាប់ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច យកទៅ​កម្ទេចចោល​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ គ្រាប់​មិនទាន់​ផ្ទុះ ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាមស៊ីវិល កប់​នៅក្រោម​ដី ១១៤​គ្រាប់ ត្រូវបាន​ប្រជាកសិករ ៣​ឃុំ ប្រទះឃើញ ហើយ​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ប៉ូលិស…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ គ្រាប់​មិនទាន់​ផ្ទុះ ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាមស៊ីវិល កប់​នៅក្រោម​ដី ១១៤​គ្រាប់ ត្រូវបាន​ប្រជាកសិករ ៣​ឃុំ ប្រទះឃើញ ហើយ​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ប៉ូលិស កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​។​

​របាយការណ៍​សមត្ថកិច្ច បានឱ្យដឹងថា ប្រជាពលរដ្ឋ ៣​នាក់ ជា​កសិករ​រស់ក្នុង​ឃុំ​បេង បាន​ភ្ជួ​រាស់​ដីស្រែ​ចំការ​ប្រទះឃើញ ៨៥​គ្រាប់ ឃុំ​គោក​ខ្ពស់ ២៦​គ្រាប់ ឃុំ​គោក​មន ៣​គ្រាប់ ជា​ប្រភេទ​គ្រាប់​ធុន ៨០​មី​លី​ម៉ែត្រ រួម​នឹង​គ្រាប់មីន​ផងដែរ​។​

​ក្រោយពី​បានទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាកសិករ​រួច កម្លាំង​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ទីតាំង​គ្រាប់ និង​សន្និដ្ឋានថា ជា​គ្រាប់​សេសសល់​ពី​សម័យកាល​ស​ង្គ្រា​ម​ស៊ីវិល​។​

​បន្ទាប់ពី​បាន​ពិនិត្យ និង​ធ្វើការ​សនិដ្ឋាន​រួចរាល់ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​
​ដ្ឋា​នន​គ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ​ទាំងនោះ ទៅឱ្យ​អង្គភាព​ហេ​ឡូ​ត្រាស (HALO) យកទៅ​កម្ទេចចោល នៅ​កន្លែង​ដែលមាន​សុ​វត្តិភាព​រួចរាល់​អស់ហើយ​។

​ប៉ូលិស បានបញ្ជាក់​ផងដែរ​ថា សំណល់​គ្រឿង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​សេសសល់ កាលពី​សម័យ សង្គ្រាម នៅមាន​ច្រើន កប់​នៅក្នុង​ដី ខណៈ​ខេត្ត​នេះ ទើប​បញ្ចប់សង្គ្រាម​ជា​ចុងក្រោយបង្អស់ នៅក្នុង​ឆ្នាំ​១៩៩៨​។ ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល​នេះ ងាយ​រងគ្រោះ​ថា្នក់ ពិសេស​ក្មេង​តូចៗ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ