ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​វី​ដ​១៩ ​បំប្លែង​ថ្មី ​កំពុង​តែ​​វាយលុក​ខ្លាំង​នៅ​ទី​ក្រុងមួយ ​​ក្នុង​ប្រទេ​សរុស្ស៊ី

2 ឆ្នាំ មុន

អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​៧.៧០៤នាក់ ដែល​ជា​ចំនួន​ច្រើន​កំពូល​មួយ​ប្រចាំ​ថ្ងៃ ក្នុង​ប្រទេសរុស្ស៊ីនេះ

ប្រទេស​រុ​ស្សុី ៖ អភិបាលក្រុង​មូ​ស្គូ​ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០២១​ថា ក្រុង​មូ​ស្ គូ​កំពុង​តែ​ប្រឈម​មុខចំពោះ​​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី ដែល​កាច​ និងឆ្លង​សាហាវ​បំផុត ខណៈ​រដ្ឋធានី​រុ​ស្ស៊ី​នោះ​កំពុង​តែជួប​ប្រទះ​សភាពការណ៍​សុខាភិបាល​ដែល​ធ្លាក់​ដុន
ដាប​យ៉ាង​លឿន ។

កាលពី​ថ្ងៃ​ទី​១៣ មិថុនា​កន្លង​ទៅ​នេះ​ក្រុង​មូ​ស្គូ កត់សម្គាល់​ឃើញ អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​៧.៧០៤នាក់ ដែល​ជា​ចំនួន​ច្រើន​កំពូល​មួយ​ប្រចាំ​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ​ឆ្នាំ​២០២០​មក ហើយ​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​តែ​ខ្ពស់​ក្នុង​ស​ប្ដា​ហ៍​នេះ ។ អភិបាលក្រុង​មូ​ស្គូ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន​និយាយ​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​អាច​មាន​ដល់​លើស​ពី​៩.០០០​នាក់​នា​ថ្ងៃ​ទី​១៨ មិថុនា ដែល​នោះ​ជាចំនួន​អ្នក​ឆ្លង​ខ្ពស់​កំពូល​មួយ​នៅ​ក្រុង​មូ​ស្គូ តាំងពីមានការ​ឆ្លង​មក ។ រហូត​មក​ដល់​ដើមខែ​មិថុនាចំនួន​អ្នក​ឆ្លង​វីរុស​ប្រចាំ​ថ្ងៃ​នៅ​ក្រុង​មូ​ស្គូ​ស្ថិត​ក្នុង
ខ្ទង់​ក្រោម​៣.០០០​នាក់​រយៈពេល​ជា​ច្រើន​ខែ ។

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី RIA បាន​ដកស្រង់​សម្ដី​អភិបាលក្រុង​មូ​ស្គូ​ថា វីរុស​បំប្លែង​ថ្មី​មក​ដល់ហើយ វា​ជា​វីរុស​ដែល​សកម្ម​បំផុត​និង​កាច​បំផុត និង​បើ​ឆ្លង​ពិបាក​ក្នុង​ការ​ព្យាបាល​និង​ឆ្លង​លឿន​បំផុត ។ លោក​អះអាង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្ដា​ម្ចាស់​ភោជនីយដ្ឋាន​ក្រុង​មូ​ស្គូ ។

ចំណែក​ក្នុង​សេចក្ដីថ្លែងការណ៍​ដោយឡែក​នា​ឱកាស​កិច្ចប្រជុំ​របស់​រដ្ឋាភិបាល​ផ្សាយ​តាម​ទូរ​ទស្សន៍ លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន​លើក​ឡើង​ថា ក្រុង​មូ​ស្គូ​ត្រៀម​បង្កើន​ចំនួន​គ្រែ​នៅ​តាម​មន្ទីរ​ពេទ្យ សម្រាប់​ទទួល​អ្នក​ជំ​ងឹ​កូ​វី​ដដែល​នឹង​ហូរ​ចូល​ច្រើន ។ លោក​បន្ត​ថា​ពេល​នេះ​យើង​មាន​គ្រែ​គ្រប់គ្រាន់​ហើយ ។ អភិបាលក្រុង​រូប​នោះ​មិន​ទាន់​បញ្ជាក់​ពិ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នោះ​ជា​ប្រភេទ​អ្វី​នៅឡើយ ។ លោក​ក៏​មិន​អះអាង​ពី​ការ​រិ​ត​ត្បិត​ថ្មី​ៗ​ខាង​សុខាភិបាល​ដែរ តែ​លោក​មិន​បដិសេធ​ឡើយ​ការ​រិ​ត​ត្បិត​រយៈពេល​ខ្លី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ