ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ កំណត់ថ្ងៃទី៦ ធ្នូ ប្រឡងបាក់ឌុប និងថ្ងៃទី១៥ វិច្ឆិការ ប្រឡងឌីប្លូម ឆ្នាំ២០២១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​ការ​ប្រឡង​សញ្ញាបត្រ​បឋម​សិក្សា និង​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២-២០២១ ។ ក្រសួង​បាន​បញ្ជាក់​ថា កំណត់​កាលបរិច្ឆេទ​ប្រឡង​ថ្នាក់​ជាតិ​ចំពោះ​សាលា​រដ្ឋ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​ការ​ប្រឡង​សញ្ញាបត្រ​បឋម​សិក្សា និង​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២-២០២១ ។

ក្រសួង​បាន​បញ្ជាក់​ថា កំណត់​កាលបរិច្ឆេទ​ប្រឡង​ថ្នាក់​ជាតិ​ចំពោះ​សាលា​រដ្ឋ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ (​ឌី​ប្លួ​ម​) នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ​ឲ្យ​មានការ​ប្រឡង​ប្រចាំខែ និង​ការ​វាយតម្លៃ ដើម្បី​ឲ្យ​លទ្ធផល​ប្រឡង​របស់​សិស្ស​ប្រកបដោយ​គុណភាព អាច​វាស់​កម្រិត​សមត្ថភាព​សិស្ស​ម្នាក់​ៗ នាយក នាយិការ អ្នកគ្រូ​ត្រូវ​ពិភាក្សា​គ្នា​រិះរក​មធ្យោបាយ​សម្រាប់​រៀបចំ​ការ​ប្រឡង​តាម​លំនាំ​នា​ពេល​កន្លង​មក ឬ​ទំនាក់ទំនង​សង្គម (Telegram, Messenger, Google forms…) ។

ផ្សព្វផ្សាយ​កាលបរិច្ឆេទ​ពេល​ម៉ោង​ប្រឡង​ឱ្យ​បាន​មុន​ថ្ងៃ​ប្រឡង យ៉ាងតិច​មុន​១​ស​ប្ដា​ហ៍ ។ ផ្តល់​ដំណឹង​ដល់​អ្នក​ពាក់ព័ន្ធ (​គណៈកម្មការ​ទ្រទ្រង់​សាលារៀន ឬ​គណៈកម្មការ​គ្រប់គ្រង​សាលារៀន គណៈ​គ្រប់គ្រង​សាលា​សហគមន៍​អាជ្ញាធរ​ដែនដី​…) ដើម្បី​ជួ​យស​ម្រ ប​សម្រួល​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ដល់​សិស្ស មាតាបិតា និង​អ្នក​អាណា ព្យាបាល​សិស្ស ។

ប​ញ្ជូ​ល​ពិន្ទុ​ទៅ​ក្នុង​តារាង​តាម​មុខ​វិជ្ជា តាម​កម្រិត​ថ្នាក់​ក្រោយ​ពី​កែ​រួច ដោយ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ត់ចត់​ងាយ​រក​ពេល​ត្រូវការ​ចាំបាច់ ផ្ទៀងផ្ទាត់​ទុកដាក់ ។ ស្រង់​ពិន្ទុ​តាម​មុខ​វិជ្ជា​តាម​កម្រិត​ថ្នាក់​ចូល​ក្នុង​សៀវភៅ​សិក្ខាគារិក ឱ្យ​ហើយ​ជា​ស្រេច ក្រោយ​ពី​ការ​បូក​សរុប​លទ្ធផល​ប្រចាំឆ្នាំ ។

ក្រសួង​ក៏​បាន​អ្នកគ្រូ​លោកគ្រូ​ធ្វើការ​ផ្សព្វផ្សាយ​ពិន្ទុ ដើម្បី​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស​ត្រូវ​ពង្រឹង​ការ​ប្រឡង​ឱ្យ​បាន​ម៉ឺងម៉ាត់​ម៉ត់ចត់ តម្លាភាព​ទៀងទាត់ និង​រក្សា​ទុក​លទ្ធផល​ប្រឡង​ប្រចាំខែ ប្រចាំឆមាស និង​ប្រចាំឆ្នាំ ដើម្បី​ផ្ដល់​កិច្ច​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ប្រឡង​ឆមាស និង​មធ្យមភាគ​ពិន្ទុ​ប្រចាំឆ្នាំ ។ ផ្សព្វផ្សាយ​ជា​ដាច់ខាត​នូវ​មធ្យមភាគ​ពិន្ទុ​ប្រចាំខែ មធ្យមភាគ​ពិន្ទុ​ប្រចាំឆមាស មធ្យមភាគ​ពិន្ទុ ។

ក្រសួង​ក៏​បាន​ឲ្យ​អ្នកគ្រូ​លោកគ្រូ​ធ្វើការ​លុប​បេក្ខភាព​បឡង​សញ្ញាបត្រ​មធ្យមសិក្សា ចំពោះ​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៃ​គ្រឹះស្ថាន​មធ្យមសិក្សា​ណាមួយ​ដែល​អវត្តមាន​មួយ ឬ​ពីរ​មុខ​វិជ្ជា​ដោយ​មានការ​សុំ​ច្បាប់ និង​មាន​មូលហេតុ​ច្បាស់លាស់​នៅ​ពេល​ប្រឡង​ឆមាស​ជា​ស្វ័យប្រវត្តិ​សិស្ស​នោះ​ត្រូវ​បាន​ពិន្ទុ​មុខ​វិជ្ជា​នោះ​ស្មើនឹង​ពិន្ទុ​ទាប​ជាងគេ​របស់​សិស្ស ដែល​បាន​ប្រឡង​ឆមាស​ក្នុង​សាលារៀន​នោះ ក្នុង​ករណី​នេះ​នាយក នាយិកា​គ្រឹះស្ថាន​មធ្យម សិក្សា​និង​គូទ​ទួល​បន្ទុក​ថ្នាក់​ត្រូវ​ធ្វើការ​ប្រជុំ​សម្រេច ហើយ​ធ្វើ កំណត់ហេតុ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិតបញ្ជាក់​ផ្សេង​ៗ ( សំបុត្រ​ពេទ្យ … ។​ល ។

គួរ​បញ្ជាក់​ក្រសួង​ក៏​បាន​ប្រកាស​ឲ្យ​សាលារៀន​ឯកជន​រៀបចំ​ការ​ប្រឡង​រៀងខ្លួន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ ៖ ការ​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ​(​ឌី​ប្លូ​ម​) នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ និង​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ