ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ធ្វើតេស្ត​កូ​វី​ដ​ក្លែងក្លាយ នៅ​ឯ​ពិធីបុណ្យ​សាសនា​មួយ

2 ឆ្នាំ មុន

ឥណ្ឌា ៖ រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ជា​បន្ទាន់ លើ​ការ​ចោទប្រកាន់​មន្ទីរពិសោធន៍​

ឥណ្ឌា ៖ រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ជា​បន្ទាន់ លើ​ការ​ចោទប្រកាន់​មន្ទីរពិសោធន៍​ឯកជន ដែល​បាន​បំពេញ​របាយការណ៍​ក្លែងក្លាយ​លើ​ករណី​តេស្ត​សំណាក​កូ​វី​ដ​១៩​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បានឱ្យ​ដឹង​ថា ឈ្មោះ លេខ​ទូរស័ព្ទ និង​អា​ស័​យ​ដ្ឋា​ន​ក្លែងក្លាយ ត្រូវ​បាន​ប្រើ​ក្នុង​ការ​ធ្វើតេស្ត​ជាង​១០​ម៉ឺន​តេស្ត ក្នុង​ឱកាស​ពិធីបុណ្យ Kumbh Mela កាលពី​ខែមេសា​កន្លង​ទៅ​។ ដែល​បន្ទប់ពិសោធន៍​ឯកជន​ត្រូវ​បាន​ជួល​ដោយ​រដ្ឋ ដើម្បី​តេស្ត​សំណាករ​កកូ​វី​ដ​១៩ សម្រាប់​ភ្ញៀវ​ទេសចរ​។

រដ្ឋ Uttarakhand ទទួល​បានការ​រិះគន់ ដែល​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធីបុណ្យ​សាសនា​នេះ ដោយ​ទាក់ទាញ​មនុស្ស​រាប់​លាន​នាក់ អំឡុង​ពេល​ឥណ្ឌា​កំពុង​រង​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ ជាមួយ​គ្នា​នោះ របាយការណ៍​ពី​រដ្ឋ​ផ្សេង​ៗ​បាន​លើក​ឡើង​ថា អ្នក​ត្រឡប់​មក​ពី​ពិធីបុណ្យ Kumbh Mela បញ្ចប់​ទៅ​ដោយ ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ចោទប្រកាន់ បន្ទប់ពិសោធន៍​ទាំងនោះ​ថា ក្លែងបន្លំ​ឯកសារ​តេស្ត​កូ​វី​ដ​១៩ ដើម្បី​បំពេញ​តាម​កូតា​តេស្ត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។ ដោយ​លេខ​ទូរស័ព្ទ និង​អា​ស័​យ​ដ្ឋា​ន​ដូច​គ្នា​រាប់រយ ត្រូវ​បាន​បញ្ចូល​ក្នុង​របាយការណ៍​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រដ្ឋ Uttarakhand បាន​ប្រាប់​សារព័ត៌មាន ANI ថា កំពុង​បើក​ការ​ស៊ើបអង្កេត​ក្រោម​បណ្តឹង​លើ​មន្ទីរពិសោធន៍​មក​ពី​ទីក្រុង​ដេ​លី និង​រដ្ឋ​ហារី​យ៉ា​ណា ដែល​ទទួល​បន្ទុក​ការ​ធ្វើតេស្ត អំឡុង​ពេល​ពិធីបុណ្យ Kumbh Mela៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ