រាជធានីភ្នំពេញ ៖ ពិតជាខ្លោចចិត្ត អាណិតអាសូរជាខ្លាំង ខណៈពេលដែលកម្មករសំណង់ម្នាក់មិនស្រួលខ្លួន (ខ្យល់គរ) ហើយត្រូវបានកម្មករដូចគ្នា ដឹកតាមម៉ូតូកង់៣ បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ តែគ្រូពេទ្យមិនទទួលក៏បានដាច់ខ្យល់ស្លាប់ នៅតាមផ្លូវ លើម៉ូតូកង់៣ ហើយម្ចាស់កង់៣ទំលាក់ចោលនៅចំណតរថយន្ត ក្រុង ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៣និង១០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំនុចចំណតរថយន្តក្រុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្មករដែលស្លា.ប់ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះហាក់ ប៊ុនលី អាយុប្រមាណ៦០ឆ្នាំ មានលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមព័ត៌មានពីកម្មករដូចគ្នា បានអោយដឹងថា កម្មកររូបនោះបានស្លា.ប់នៅលើម៉ូតូកង់៣ បន្ទាប់ពីគាត់មិនស្រួលខ្លួន (ខ្យល់គរ) បញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៣ តែមន្ទីរពេទ្យមិនទទួលក៏បានដាច់ខ្យល់ស្លា.ប់ នៅលើកង់៣ហើយម៉ូតូកង់៣ ក៏បានទំលាក់ចោល ទៀត ។

តាមកម្មករ ដូចគ្នាបានអោយដឹងថា នៅវេលាម៉ោងប្រមាណ១រ សៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ខណៈពេលដែលកម្មកររូបនោះធ្វើការនៅការដ្ឋានសំណង់មួយក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក មិនស្រូលខ្លួន ហើយត្រូវបានកម្មករដូចគ្នា នាំគ្នាកោសខ្យល់អោយ រួចក៏បានដឹកតាមម៉ូតូកង់៣បញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាព កម្ពុជា សូវៀត តែគ្រូពេទ្យពុំទទួលបានដឹកបញ្ចូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈ គ្រូពេទ្យមិនទទួលទៀតបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ក៏ត្រូវគ្រូពេទ្យមិនទទួលទៀត ។

ដោយសារតែបញ្ជូនពីមន្ទីរពេទ្យ មួយទៅមន្ទីរពេទ្យ មួយមិនទទួល អ្នកជំងឺក៏បានដាច់ខ្យល់ស្លា.ប់ នៅលើម៉ូតូកង់៣មុខ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ហើយត្រូវបានម៉ូតូ៣ទំលាក់ទុកចោលនៅចំណតរថយន្តក្រុងអោយដេកលើកន្លែងអង្គុយរង់ចាំ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅរសៀលនោះនគរបាលមូលដ្ឋាន បានចុះទៅហ៊ុមព័ទ្ធសពរងចាំ ក្រុមគ្រូពេទ្យមកធ្វើតេស្តរកកូវីដ ។

ទន្ទឹមនោះ កូនប្រុសសពក៏បានមកដល់ សមត្ថកិច្ចពុំអនុញ្ញាតអោយចូលជិតខ្លាចសពមានវិជ្ជមានកូវីដ កូនបានត្រឹមតែសំពះសុំខមាទោសសពឪពុកតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ