ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតាបិតា​តែង​មាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន

2 ឆ្នាំ មុន

ព្រហ្ម​វិហារធម៌​របស់​មាតាបិតា​ដែល​មាន​ចំពោះ​កូនប្រុស​ស្រី​គ្រប់​រូប គឺជា​ជម្រក​ដ៏​សែន​សុខសាន្ត គ្មាន​ជម្រក​ណា​ល្អ​ប្រសើរ​ស្មើនឹង​ជម្រក​នេះ​ឡើយ ។ ឪពុក​ម្តាយ​តែងតែ​ផ្តល់​ជម្រក​ដ៏​សែន​សុខ​អស្ចារ្យ​នេះ​ដល់​កូន​ដោយ​មិន​ប្រកាន់​មើល​មុខ​កូន​ថា កូន​នេះ​ល្អ ជាទី​ស្រ​ឡា​ញ់​ពេញចិត្ត​របស់​អញ ដូច្នេះ​អញ​ត្រូវ​ផ្ត់ល់​ជម្រក​ឱ្យ ។ រីឯ​កូន​នេះ…

ព្រហ្ម​វិហារធម៌​របស់​មាតាបិតា​ដែល​មាន​ចំពោះ​កូនប្រុស​ស្រី​គ្រប់​រូប គឺជា​ជម្រក​ដ៏​សែន​សុខសាន្ត គ្មាន​ជម្រក​ណា​ល្អ​ប្រសើរ​ស្មើនឹង​ជម្រក​នេះ​ឡើយ ។

ឪពុក​ម្តាយ​តែងតែ​ផ្តល់​ជម្រក​ដ៏​សែន​សុខ​អស្ចារ្យ​នេះ​ដល់​កូន​ដោយ​មិន​ប្រកាន់​មើល​មុខ​កូន​ថា កូន​នេះ​ល្អ ជាទី​ស្រ​ឡា​ញ់​ពេញចិត្ត​របស់​អញ ដូច្នេះ​អញ​ត្រូវ​ផ្ត់ល់​ជម្រក​ឱ្យ ។ រីឯ​កូន​នេះ អាក្រក់​ជាទី​សម្អប់ មិន​ជាទី​ពេញចិត្ត អញ​មិន​ឱ្យ​វា​ជ្រក​ឡើយ​។ ការ​គិត​ដូច្នេះ​សូ​ម្បី តែ​មួយ​វិនាទី មិន​ដែល​កើត​មាននៅ​ក្នុង​ដួងចិត្ត​របស់​ឪពុក​ម្តាយ​ឡើយ ។

ពេល​កូន​មក​នៅ​ជ្រកកោន​ហើយ ឪពុក​ម្តាយ​មិន​ដែល​ប្រកែកប្រណាំង ឬ​ហាមឃាត់​មិន​ឱ្យ​កូន​ចូល​ជ្រក​ទេ មិនតែប៉ុណ្ណោះ​ពួក​គាត់​បាន​ផ្តល់​ជម្រក​ដល់​កូន​ដោយ​ក្តី​សោមនស្ស​រីករាយ​ជាទី​បំផុត ។

សូម​កូន​ទាំងឡាយ​ពិនិត្យ​មើល​នូវ​ជម្រក​ដ៏​ឧត្តម​នេះ​ម្តង​ៗ​មួយ ត្រួតពិនិត្យ​ហើយ សូម​ផ្ទៀងផ្ទាត់​ថា​តើ​ព្រះព្រហ្ម​នៅ​ឯ​ផ្ទះ​របស់​យើង​មាន​ទឹកចិត្ត​ពិត​ដូច្នេះ​មែន​ឬទេ ? ចំណែកឯ​យើង​ជា​កូន​ដែល​បាន​ទទួល​អំពើ​ល្អ​វិញ​ត្រូវ​ត្រៀម​កាយ ត្រៀ​​ម​​ចិត្ត​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​តបស្នង​ឱ្យ​សម​ទៅ​នឹង​ទឹកចិត្ត​របស់​លោក​ទាំង​ពីរ​នោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ